ខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអនុវត្តតាម អនុសាសន៍ ដ៏ថ្លៃថ្លាសម្តេច នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល សាងសម័្ពន្ធមេត្រីភាព យ៉ាងស្អិតរមួតជាមួយនិងអ្នកសារព័ត៌មាន ដោយបានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ដែលបានខិតខំបំពេញតួនាទី ជាអ្នកផ្សព្វផ្សាយ ការអភិវឌ្ឍន៏ និងការរីកចំរើនរបស់ខេត្តកំពង់ធំ រួមទាំងបាន ពោលពាក្យផ្តាំផ្ញើរ ដល់មន្ទីរអង្គភាព ស្ថាប័នទាំងអស់ ចូលរួមសហការ ជាមួយ និងអ្នកសារព័ត៌មាន ដោយកុំ ចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ ត្រូវចាត់ទុកអ្នកសារព័ត៌មាន ជាដៃគូអភិវឌ្ឍន៍ដោយមិនអាចខ្វះបាន។
ប្រសាសន៍របស់ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានលើកឡើង នៅក្នុងពិធីជួបជុំ សំណេះសំណាលជាមួយ អ្នកសារព័ត៌មាន ដែលកំពុងតែបំរើវិស័យព័ត៌មាន ក្នុងខេត្តកំពង់ធំ ដែលមានការអញ្ចើញចូលរួម ពីឯកឧត្ដម លោក លោកស្រី ប្រធានមន្ទីរស្ថាប័ន ជុំវិញខេត្ត នៅរសៀលថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០២០ ។
បន្ទាប់ពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្តល់ឱកាស ដល់អ្នកសារព័ត៌មាន លើកឡើងជាចំហរ នូវបញ្ហាផ្សេងៗ ដាក់លើតុ ដើម្បីពិភាក្សា យ៉ាងក្បោះក្បាយ រួចមក ឯកឧត្តម អភិបាលខេត្ត បានផ្តល់ភាពអនុគ្រោះ និងជួយសម្រួល ដល់អ្នកសារព័ត៌មាន ក្នុងការនាំយក ឯកសារ ផ្សេងៗ មកដាក់នៅមន្ទីរព័ត៌មាន ដោយឡែកកន្លងមក អ្នកសារព័ត៌មាន ត្រូវយកកាតសម្គាល់ខ្លួន និងលិខិតប៉េសកកម្ម រួមទាំងអាជ្ញាប័ណ្ណក្រសួង និងមានលិខិតបញាក់ពីអភិបាលខេត្ត មកដាក់នៅ មន្ទីរព័ត៌មានខេត្ត ទើបបានទទួលស្គាល់ ។
ដោយឡែក នេះជាចំនុចដែល ធ្វើឲ្យអ្នកសារព័ត៌មាន ជួបនូវផលពិបាក ដោយសារតែ ស្ថាប័នអង្គភាពធំៗមួយ ចំនួនបានផ្តល់តែប័ណ្ណសារព័ត៌មាន និងលិខិត ឧទ្ទេសនាមតែប៉ុណ្ណោះ មិនអាចផ្តល់លិខិតប៉េសកកម្ម និងអាជ្ញាប័ណ្ណ ឲ្យភ្ញាក់ងាររបស់ខ្លួនដែល កំពុងអនុវត្តតួនាទីប្រចាំខេត្តនីមួយៗបាននោះទេ ទើបតែពេលនេះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ មានកាយោគយល់ដល់អ្នកសារព័ត៌មាន តម្រូវឲ្យយកតែប័ណ្ណព័ត៌មាន មកចុះបញ្ជីនៅ មន្ទីរព័ត៌មានតែប៉ុណ្ណោះ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរ ដល់អ្នកសារព័ត៌មាន និងមន្ទីរអង្គភាពគ្រប់ស្ថាប័ន ដែលបានសហការ គ្នា ប្រកបដោយរលូន ក្នុងការផ្តល់ព័ត៌មាន ជូនដល់់អ្នកសារព័ត៌មាន ដើម្បីធ្វើការចុះផ្សាយ ពីការអភិវឌ្ឍន៏ នៅក្នុងភូមិឃុំ សង្កាត់ មូលដ្ឋានរបស់ខ្លួន ក្នុងនេះដែរឯកឧត្តម អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើរដល់អ្នកព័ត៌មាន និងមន្ទីរស្ថាប័ន ទាំងអស់បន្តសហការគ្នា ឲ្យបានល្អ ប្រសើរ ធ្វើការប្រកបដោយ វិជ្ជាជីវៈ អ្នកសារព័ត៌មាន ក្នុងនាមជា អ្នកសារព័ត៌មាន មិនត្រូវតាំងខ្លួនជា តុលាការ ជាសមត្ថកិច្ច ក្នុងនាមជាអ្នកសារព័ត៌មាន កុំបំភ្លៃការពិត
កុំបំពានសិទ្ធិអ្នកដ៏ទៃ អ្នកសារព័ត៌មាន ត្រូវតែហ៊ាននិយាយការពិត បើមិនហ៊ានបញ្ចេញការពិត អ្នកប្រព្រឹត្តនិងឡើងចាង នៅក្នុងនៃការជួបជុំមហាគ្រួសារព័ត៌មាន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសម្រេច ជួបជុំជាមួយអ្នកសារព័ត៌មាន ពិសារបាយសាមគ្គី ក្នុងមួយឆ្នាំ២ដង គឺ៦ខែម្តង នៅក្នុងឱកាសជួបជាអ្នកសារព័ត៌មាន ប្រមាណជិត១០០នាក់ ឧបត្ថម្ភថវិកាសម្រាប់ការធ្វើដំណើរ ក្នុងម្នាក់២០ម៉ឺនរៀល និងពិសារបាយសាមគ្គីផងដែរ។

ដោយ ប៊ុន រដ្ឋា




































