មន្រ្ដីកងរាជអាវុធកំពង់ធំម្នាក់យកខ្លួនទៅជាប់ពាក់ព័ន្ធបទល្មើសដឹកឈើ

0

កំពង់ធំ = មន្រ្ដីកងរាជអាវុធហត្ថម្នាក់ដែលឈរជើងនៅតំបន់៥៥ក្នុងទឹកដីស្រុកសណ្ដាន់ហ៊ានថ្កើននិងបទបញ្ចារបស់រាជរដ្នាភិបាលយកខ្លួនទៅជាប់ពាក់ព័ន្ធនិងបទល្មើសដឹកឈើយ៉ាងគគ្លើល ទង្វើទាំងនេះវាមិនខុសពី ការថ្កើននិងប្រសាសន៍ សម្ដេចតេជោដែលធ្លាប់មានអនុសាសន៍ជារឿយៗថា សូមអោយសមត្ថកិច្ចទាំងអស់នៅអោយឆ្ងាយពីបទល្មើស កុំពាក់ព័ន្ធនិងបទល្មើស តែបែរជាមន្រ្ដីម្នាក់នេះយកខ្លួនទៅជាប់ពាក់ព័ន្ធជូនបទល្មើសដឹកឈើទៅវិញ។
តាមប្រភពព័ត៏មានពីមន្រ្ដីថ្នាក់ខ្ពស់ម្នាក់បានអោយដឹងថាលោក ហេងហួត ជាមន្រ្ដីកងរាជអាវុធហត្ថឈរជើងនៅតំបន់៥៥ ក្នុងទឹកដីស្រុកសណ្ដានបានអួតក្អេងក្អាងតាមទូស័ព្ទថា លោកមានខ្សែធំណាស់នៅក្នុងខេត្តមិនអាចធ្វើលោកបាននោះទេ ទោះបីលោករកស៊ីបទល្មើសដឹកឈើ ឬរត់ការឈើក៏ដោយ។
លោក ហង្សថុល មេបញ្ចាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានផ្ដល់បទសម្ភាសនៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០ដោយលោកបានឆ្លើយយ៉ាងខ្លីថា លោកបានហៅមន្រ្ដីរូបនោះសាកសួរនិងធ្វើកិច្ចសន្យារួចហើយ។

តាមប្រភពច្បាស់ការថា លោក ហេង ហួត ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ កាន់ប៉េសកកម្ម ចេញដោយលោក យ៉ាំ ប៊ុនណ្ណា ហៅចិន ឲ្យបង្រ្កាបបទល្មើសព្រៃឈើតែបែរជារត់ការកាងបទល្មើសព្រៃដែលដឹកចេញពីព្រៃឆ្លងកាត់តំបន់៥៥ ឃុំស្រើង ស្រុកស្រសាទសំបូរ និងស្រុកសន្ទុកទៅវិញ។
មកដល់ត្រឹមថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២០នេះ យើងបានព្យាយាមទំនាក់ទំនង់សុំការបំភ្លឺទៅលោក ហេងហួត ជាច្រើនដងតែពុំចូលដោយសារលោកបិតទូស័ព្ទ ឬក្រៅតំបន់សេវ៉ា តែដើម្បីអោយព័ត៏មាននេះមានតម្លាភាព យើងរងចាំការឆ្លើយបំភ្លឺគ្រប់ម៉ោងធ្វើការ៕

វណ្ណៈ កិត្តិស័ក្តិ