ភ្នំពេញ៖នៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោ០១ និង៣០នាទីរំលងអាធ្រាតកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាថាជនសង្ស័យ០២នាក់រួមមាន៖ ១-ឈ្មោះ ចាន់ ដេត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ២-ឈ្មោះ ម៉ម ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ដកហូតក្រាម០៧កូនថង់តូច និងទូរសព្ទួ័ដៃ០១គ្រឿង ម៉ាកណូគារចុចពិល) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕




































