ព្រះវិហារ៖ ផ្ទុះធុងខ្យល់ បណ្តាលឲ្យបុរសម្នាក់ បានរងរបួសធ្ងន់ ដាច់ជើងឆ្វេងម្ខាង ខណៈពេលបញ្ចូលខ្យល់ខ្លាំងហួសកំណត់។
ករណីនេះកើតឡើងកាលពីវេលាម៉ោងប្រមាណ៧ជាង ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០ ត្រង់ចំណុចភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ដោយជនរងគ្រោះមានឈ្មោះ ទុយ ធារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកើតហេតុខាងលើ។
បច្ចុប្បន្នជនរងគ្រោះ កំពុងដេកសម្រាកព្យាបាលជម្ងឺុំនៅនឹងមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារផងដែរ៕ សួនលីណា




































