​ឧកញ៉ា ហ៊ុយ ភៀ​វ ប្រធានសភា​ពាណិជ្ជកម្ម សៀមរាប-ឧត្តរមានជ័យឈូសឆាយដី១០០ហិចតា មានភាពមិនប្រក្រតី

0

ខេត្ត​ឧត្តរមានជ័យ ៖ ក្រោយពី​មាន​ការផ្សព្វផ្សាយ​រឿង ការឈូសឆាយដី​ព្រៃ​ជាង​១០០​ហិច​តា របស់​ឧកញ៉ា ហ៊ុយ ភៀ​វ ប្រធានសភា​ពាណិជ្ជកម្ម សៀមរាប​-​ឧត្តរមានជ័យ ស្ថិតនៅ​ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្តឧ​ត្ត​រមាន ជ័យ ដែល​គេ​សង្ស័យថា មាន​ការឃុបឃឹត​ពី​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​ដី​ព្រៃ​មាន​ឯកសារ​មួយចំនួន​ប៉ុណ្ណោះ ដែល​ចេញ​ដោយ​ក្រុមនិសិត្ស​(០១) ឯ​ដី​ព្រៃ​មួយចំនួនទៀត ពុំ​មាន​ឯកសារ​សង្ស័យ​មានការ​ត្រូវ​រូ​វ​គ្នា​ពី​សំណាក់​អាជ្ញាធរ​។​

​ចំពោះ​មហាជន​ដាក់​សង្ស័យ​នេះ​បាន​និយាយថា កន្លងមក កាល​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២០ កម្លាំង​សត្ថកិច្ច​ចម្រុះ​ស្រុក​អន្លង់វែង ដឹកនាំ​ដោយ​លោក គង់ សារ៉េត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង ចុះ​ឃាត់ ការឈូសឆាយដី​ព្រៃ​នៅ​ចំណុច​ភូមិសាស្ត្រ​ខាងលើ​។ ដោយ​ធ្វើការ ឃាត់​អា​បុល​ឈូសឆាយ​ដី​ព្រៃ​ចំនួន ១​គ្រឿង មិន​អោយ​ធ្វើការ​ឈូសឆាយ​បណ្តោះអាសន្ន​។ ហើយ​ស្រាប់តែ​មាន​ឈ្មោះ សាត ធៀប ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​-​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដែល​គេ​ស្គាល់​ថា ជា​តំណាង​របស់​លោក​ឧកញ៉ា ហ៊ុយ​ភៀវ បានបង្ហាញ​ប្លង់ដី ៣០​ហិកតា​(​ដែល​ចេញ​ក្រុមនិសិត្ស​០១) ដែល​សុទ្ធតែ​ព្រៃធំៗ និង​ពុំ​មានច្បាប់​ឈូស​ស​ឆាយ​។ តែ​មិន​បាន​បង្ហាញ​ឯកសារ ដែល​ពាក់ព័ន្ធ​នឹង​ដីព្រៃ​ជិត ១០០​ហិច​តា ផ្សេង​ទៀត​នោះ​ឡើយ ដោយ​សង្ស័យ​ដោយ​មាន​ការឃុបឃឹីត​ពីសំ ណាក់​លោក​មេឃុំ​លំ​ទង និង​លោក​អភិបាលស្រុុក​អន្លង់​វែង ហើយ​មើលទៅ ទើប​គេ​ហ៊ាន​យក​គ្រឿងចក្រ​ទៅ​ឈូ​យ​ឆាយ​ដីព្រៃ​បាន​បែបនេះ​។​

​មជ្ឈដ្ឋាន​គេ​បានដាក់​ការសង្ស័យថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​អាច​បាន​លាភសក្ការៈ​ហើយ​បាន​ជា​មិន​មាន​វិធាន​នោះ​។ ដោយ​ជាក់ស្តែង​កន្លងមក​កាល ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដឹកនាំ​ដោយ​លោក ហម សា​រ៉ាវុធ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ ថ្នាក់កណ្តាល​ចុះ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ទីតាំង​ដីព្រៃ​ដែល​ឈូសឆាយ ក្នុង​ភូមិសាស្ត្រ ភូមិ​ស្រឡៅ​ស្រោង តែ​គេ​ពុំ​ឃើញ​មាន​ចំណាត់ការ​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នោះ​ឡើយ​។ ដោយ​គេ​ឃើញ លោក ហម សា​រ៉ាវុធ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល ឈរ​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ក្រុម​ការងារ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច និង​មេការ​លោក​ឧកញ៉ា ហ៊ុយ​ភៀវ គឺ​លោក សាត ធៀប ។ ដោយ​ក្នុង​រូបថត​អនុស្សាវរីយ៍ ជាប់​សុទ្ធតែ​ព្រៃឈើ​ធំៗ ឈរ​នៅ​តម្រៀបជួរ​ពីក្រោយ​យ៉ាង​ស្រស់​សង្ហារ ដែល​កំពុង​តែ​ភិតភ័យ​រងគ្រោះ ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​ដូច្នេះហើយ​ការឈូសឆាយដី​ព្រៃ​១០០​ហិច​តា របស់​លោក​ឧកញ៉ា ហ៊ុយ ភៀ​វ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា ជា​កន្ទេល​ធំ​បន្លំ​ដេក​កំពុង​ឃុប​ឃឹត​គ្នា​បំភ្លេចបំផ្លាញ​ព្រៃឈើ​។ ហើយ​បើ​តាម​ប្រភព​ពី​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​អន្លង់វែង​ម្នាក់ បាន​អះអាង​ថា មេការ​របស់​លោក​ឧកញ៉ា ហ៊ុយ​ភៀវ គឺ​លោក សាត ធៀប មាន​រឿងអាស្រូវ​ច្រើន​ជាមួយនឹង​កូន​ប្រុស​ឈ្មោះ ធា ដែល​ពុំ​មាន​តួនាទី បាន​កាន់​GPS ដើរ​ចុច​វាល់​ដីព្រៃ ព្រមទាំង​មាន​ការឃុបឃឹត​ពី​អាជ្ញាធរល​ក់​ដី​អោយ​អ្នក​មក​ពី​ឆ្ងាយ​។ ហើយ​លោក​សាត ធៀប និង​កូន​ឈ្មោះ ធា ត្រូវបាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ កោះហៅ​ផងដែរ​។ (​ដោយ​នៅ​ភាគ​បន្តទៀត​)