មន្ទីរសាធារណៈកាខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យស្ថានភាព រថយន្តដឹកលើសទម្ងន់

0

​មន្ទីរ​សាធារណការ​ខេត្ត​កំពង់​ស្ពឺ ដែល​ដឹកនាំ​ដោយ​លោក​ហុង​ចាន់​សុខា និង​ជា​ប្រធាន​ក្រុម​ត្រួតពិនិត្យ​រថយន្ត​ដឹក​លើស​ទំងន់​បាន​កំពុង​ប្រើ​ធម៌​ក្តៅ​ទៅលើ​រថយន្ត​ដឹកទំនិញ​លើស​ទំងន់​(​រថយន្ត​ប្រភេទ​យក្ស​)​ធ្វើអោយ​ខូចខាត​ផ្លូវ​ដែលជា​សម្បត្តិ​សា​ធាណ​រៈការ​អនុវត្ត​សកម្មភាព​ទាំងអស់នេះ​បាន​ដោយសារ​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​និង ឯកឧត្តម ត្រាំ​ង អ៊ីវតឹក រដ្ឋមន្ត្រី​សាធារណៈការ​និង​ដឹកជញ្ជូន ព្រមទាំង​មានការ​ ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណ​អភិបាលខេត្ត កំពង់ស្ពឺ ដាក់​បញ្ជា ឲ្យ​មន្ទីរ​សាធារណៈ​ការចុះអនុវត្ត​ន៍ ការងារ​នៅ តាម​ដងផ្លូវ​ក្នុង​ខេត្ត​។ 20140717_090843

លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ស្ពឺ​បាន ប្រាប់ថា​ក្រុមការងារ​ត្រូតពិនិត្យ​រថយន្ត​ដឹក​លើស​ទំងន់​បានធ្វើ​កិច្ចសន្យារ​ជាមួយ​ក្រុមហ៊ុន​ធំៗ​ដែលមាន​មូល ដ្ឋា​ន​ក្នុង ខេត្តកំពង់ស្ពឺ​បាន​ចំនួន​២​លើក​។​ ​ដោយ លើក​ទី​១ ធ្វើឡើង​នៅ លើផ្លូវ​ជាតិ​លេខ ៤៤ ជាមួយ​ក្រុមហ៊ុន​CHINA ROAD Co,LTD​និង​លើក​ទី​២ ធ្វើ​នៅលើ​ផ្លូវ​លេខ​BK ៣៧ ស្ថិតនៅ​ភូមិ ត្បូង​ភ្នំ ឃុំ​វាល ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន អ៊ុត ធី និង​ក្រុមហ៊ុន ញឹក ផន (​ហៅ​កៅ​)(​ហៅ​៩៩) និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត សរុប​បាន​រថយន្ត​ល្មើស ៣៧ គ្រឿង​សរុប​ទឹកប្រាក់​បាន​១២៩​លាន​រៀល​ចូល ថវិការ​រដ្ឋ​។ ​20140717_095439

សូមបញ្ជាក់​ផងដែរ​ថា រថយន្ត​ដែល ក្រុម​ជំនាញ ជញ្ជីង​ផាកពិន័យ នោះ​ក្នុង​១​រថយន្ត​ដឹក​លើសពី​២០T ទៅ​២៥T​ប្រ​ត្តិ​ប​ត្តិ​ការ​ទាំងនេះ​ជាការ​ព្រមាណ ក្រុមហ៊ុន​រថយន្ត​ដឹក​ល្មើស​មួយចំនួនទៀត​ដែល​កំពុង​ដឹក​ល្មើស​។​លោក​បាន​បន្តទៀតថា​តាម​ការអង្កេត​របស់​ក្រុម​ជំនាញ​ឃើញថា​ក្រុមហ៊ុន​ដឹកជញ្ជូន ឡុង ម៉េង មានការ​កាត់បន្ថយ​ដឹក​លើស​ទំងន់​បាន​ច្រើ​នេ​ជាងគេ​។ ការចាប់​ផាកពិន័យ​លើក​នេះ​គឺជា​ការជោគជ័យ​មួយ​ហើយក៏​ជាការ​សហការ​មួយ​ដ៍​សំខាន់​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន អ៊ុត ធី ជាមួយ​មន្ទីរ​សាធារណៈការ​ក្នុង ការលើក​កំពស់​ច្បាប់​និង​ជា​គំរូ​ដើម្បី​រក្សា​ផ្លូវថ្នល់​សាធារណៈ​អោយបាន​គង់វង្ស​និង​ប្រើប្រាស់​បានយូរ​អង្វែង​សំដៅ​លើក​កំពស់​ប្រកប​ការដឹកជញ្ជូន​តម្រូវការ​ជីវភាព​ប្រជាពលរដ្ឋ​។20140717_095452 (1)

​ហើយ​ក្រុមហ៊ុន អ៊ុត ធី ព្រមព្រៀង​ធ្វើការ​ផួ​ស​ផុល​ផ្លួ​វ​ឡើងវិញ​នៅ​ចំណុច​ខូចខាត មួយចំនួន ថ្វីបើ​ផ្លូវ​នេះ​ជា​ផ្លូវ​ដែល​ក្រុមហ៊ុន​នេះ​ជា​អ​ក្ន​ធ្វើ​ក៏ដោយចុះ​។ ​លោក ហុង ចាន់​សុខា ក្នុងនាម​លោក​ជា​ប្រធាន​មន្ទីរ​សា​ធា​រណះ​ការ​ខេត្ត​លោក សុំ​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់​ត្រូវគោរព​ច្បាប់​កុំ​ផ្ទុកទំនិញ​លើស​ទំងន់​ដែល​នាំ​ខូចខាត​ផ្លូវ​ក្នុងនោះ​នឹងត្រូវ​ផាកពិន័យ​ធ្វេ​ដង​នៅពេល​ពិន័យ​លើក​ទី​២៕​ច្បារមន​