ភ្នំពេញ . បែកឆ្លាយ បេីមិន ខ្មោចស្រុក អោយដៃ ខ្មោចក្រៅ ក៏មិនហានចូលដែរ ពាក់ពន្ធ័ ទំនាស់ ភាពមិនប្រក្រតី រវាង លោក ស ថាវី និង លោក ភឺន ផល្លា ថ្មីៗ បណ្តាញ.សារព័ត៌មានក្នុងស្រុកជាច្រេីនបានចេញផ្សាយ ជុំវិញការពាក់ពន្ធ័ ដោយយោង ផ្អែក ទៅលេីឯកសារមួយចំនួន រួមមានទាំងវិក័យប័ត្យ ទឹកប្រាក់រាប់មុឺនដុល្លារ សហរដ្ឌអាមេរិក មានទាំងអ្នកទិញ និង ភុស្ភតាង ជាក់ស្តែង បានបញ្ជាក់ ឈានដល់ ការឃាត់ខ្លួន យោងបណ្តឹង ភាគី ខាងម្ចាស់ ដី…..?
ជនសង្ស័យ៣នាក់មានឈ្មោះ ប៉ូច ថេន ឈ្មោះ ឡុង ដារ៉ា និង ឈ្មោះ ឡុញ រស់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ២០២០ ពីបទសង្ស័យជាប់ពាក់ព័ន្ធរឿងលួចលក់ដីលោក ភឺន ផល្លា មានទំហំ ២២៩០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០១៨កន្លងទៅ ។
យោងតាម របាយការណ៍ របស់ នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២០ បានអោយដឹងថា កាលពីឆ្នាំ២០១៨ ឈ្មោះ ឡុង ដារ៉ា បានលក់ដីទំហំ ២២៩០០ម៉ែត្រការ៉េ (22900m2) ទៅឱ្យឈ្មោះ ប៉ូច ថេន ក្នុងតម្លៃទឹកប្រាក់ (១៥ម៉ឺនដុល្លារអាមេរិក) ហើយបានចែកលុយនោះឲ្យទៅមេធាវី អស់ចំនួន៧ម៉ឺនដុល្លារ ចែកទៅឲ្យ លោក យិន អ៉ឺម ចៅសង្កាត់ សំរោង បួនម៉ឺនដុល្លារអាមេរិក ជាថ្លៃធ្វើឯកសារលក់ដីខាងលើ ហើយនិងចែកបងប្អូនចំពោះខ្លួន គឺ ឡុង ដារ៉ា បានសារភាពថា នៅសល់ប្រាក់៣០០០០ដុល្លារអាមេរិកប៉ុណ្ណោះ។
ជនសង្ស័យ ឡុង ដារ៉ា បានបញ្ជាក់ ប្រាប់សមត្ថកិច្ចទៀតថា ដីនេះឈ្មោះ ប៉ូច ថេន ជាអ្នកឈរឈ្មោះទិញទៅឱ្យឈ្មោះ ស ថាវី ហើយចំពោះប្រាក់ចំនួន ១៥ម៉ឺនដុល្លារនោះ ឈ្មោះ ឡុង ដារ៉ា បានទទួលពីឯកឧត្ដម ស ថាវី និង លោកជំទាវ ឡោក ខេង តាមរយៈមូលប្បទានបត្ររបស់ធនាគារកាណាឌីយ៉ា។ឈ្មោះ ឡុង ដារ៉ា បានសារភាព ប្រាប់សមត្ថកិច្ចទៀតថា ចំពោះដីស្រែដែលខ្លួនបានលក់នោះដែរ គឺជាដីស្រែរបស់ លោក ភឺន ផល្លា ដោយមានលោក ស ថាវី ជាអ្នកបញ្ជាឲ្យខ្លួនជាអ្នកលក់ទៅឲ្យឈ្នោះ ប៉ូច ថេន ហើយរាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងការទិញលក់ដីនេះ គឺឈ្មោះ អ៊ុ ភក្តី ជាអ្នករៀបចំឡើង។
បច្ចុប្បន្នក្រុមជនសង្ស័យទាំងបីនាក់កំពុងស្ថិតក្នុងចំណាត់ការ បើកការស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ តាមនីតិវិធី ។មហាជនកំពុងរង់ចាំមេីលថា តេី តុលាការ នឹងចាត់ការបែបណាចំពោះ ឯកឧត្ដម ស ថាវី ដែល ជាមន្ត្រី ជាន់ខ្ពស់ មួយរូប នៅក្នុងជួររាជរដ្ឋាភិបាល ខណៈជនសង្ស័យឆ្លេីយទម្លាក់កំហុសទៅលេី ឯកឧត្ដម ថាជាអ្នកបញ្ជាអោយពួកគេលួចលក់ដីលោកភឺន ផល្លា ៕
ដកស្រង់ ប្រភពហ្វេសប៊ុក សូមអគុណ