ខេត្តមណ្ឌលគិរី៖ ស្រ្តីគឺជាឆ្អឹងខ្នងដ៏សំខាន់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍ
ន៍ប្រទេសជាតិ នេះជាការលើកឡើងរបស់អភិបាលខេត្តមណ្ឌលគីរី លោក ស្វាយ សំអ៊ាង ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ
២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ។
កម្មវិធីនេះ ប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី០២
មីនានេះ នៅសំណាក់ពេជ្រដា ក្នុងក្រុងសែនមនោរម្យ ដោយមានការអញ្ជើញចូល
រួមពីសំណាក់លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំនៅតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ ។
លោក ស្វាយ សំអ៊ាង អភិ នៃគណ:អភិ
បាលខេត្ត បានមានប្រសាសន៍ថា:ដើម្បីឆ្ពោះទៅសម្រេចបាន នូវយុទ្ធសាស្រ្តចតុ
កោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិ
បាលកម្ពុជា គឺត្រូវមានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីបន្តរំ
លេចពីតម្លៃនៃសន្តិភាព និងអរគុណសន្តិ
ភាព ដែលបានប្រែក្លាយប្រទេសកម្ពុជាពីគំនរផេះផង់ ទៅជាទឹកដីប្រកបដោយសន្តិ
ភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងមានការចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងនៅលើសកលលោក ។
លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ច
ការនារី បានមានប្រសាសន៍ដែរថា:ក្រោមកិច្ចខិតខំប្រឹងប្រែងគ្រប់ក្រសួង ស្ថាប័ន និងការគាំទ្រពីអង្គការជាតិ អន្តរជាតិ ដែលជាដៃគូរអភិវឌ្ឍន៍ និងសមិទ្ធិផលជាច្រើនបានកើតឡើងលើគ្រប់វិស័យ រួមមាន៖ -ទី១.ស្រ្តីក្មេងស្រី និងការសិក្សាអប់រំ -ទី២.ស្រ្តី និងសេដ្ឋកិច្ច -ទី៣.ស្រ្តី និងសុខភាព -ទី៤.កិច្ចគាំពារផ្លូវច្បាប់ដល់ស្រ្តី ។-ទី៥.ស្រ្តី និងការធ្វើសេចក្តីសម្រេចចិត្ត ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ធ្វើឱ្យសមាមាត្រ ៕
ដោយ:ម៉ាវិន




































