(Update)៖ អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បញ្ជាក់ថា៖”សមត្ថកិច្ចកំពុងកសាងសំណុំរឿង នាវនាវាដឹកប្រេងបរទេសឈ្មោះ COURAGEOUSដែល​រំលោភចូល​ដែនទឹក​កម្ពុជា​”

0

ខេត្តព្រះសីហនុ៖ បន្ទាប់ពីបានស្រាវជ្រាវករណីនាវាCOURAGEOUSដែល​បានបោះយុថ្ការំលោភចូលដែនទឹកកម្ពុជា លោក លឹម ប៊ុនហេង អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បញ្ជាក់នៅរសៀលថ្ងៃទី២ខែមីនាឆ្នាំ២០២០នេះថា៖”សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់”។សូមបញ្ជាក់ថា នាវាមួយគ្រឿងនេះ ប្រភេទ​នាវា​ដឹក​ប្រេង​របស់​ជនបរទេស​ ដែល​ចូល​ដែនទឹក​កម្ពុជា​ ក្នុង​ចន្លោះ​កោះតាង និង​កោះ​ពូ​លូ​វ៉ៃ ដោយគ្មានការអនុញ្ញាត។​

នាវា​ដែល​បាន​ឃាត់​នេះមានឈ្មោះ MT-COURAGEOUS សញ្ជាតិ CAMEROON មាន​នា​វឹក​ចំនួន​១៦​នាក់បានចេញពីកំពង់ផែ KAO HSIUNG នៃ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០។ លុះដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ នាវា​នេះ​ បាន​បោះ​យុថ្កា​នៅ​ចំណុច​និយាម​ការ N10o05.1300’, E103o07.8593’ ដើម្បី​រង់ចាំ​បទបញ្ជា​ជាថ្មី​ពី​ថៅកែ។​
​បច្ចុប្បន្ន នាវា MT-COURAGEOUS ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការពារ​ព្រំ​ដែនទឹក ឃាត់កាលពី​ថ្ងៃ​២៧ ខែកុម្ភៈ ឆ្នាំ​២០២០។ បច្ចុប្បន្ននាវាខាងលើ ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រំ​ដែនទឹក នាំចូលមកចតនៅកំពង់ផែក្រុងព្រះសីហនុ៕