អង្គភាពសារព័ត៌មានខេមរា សូមធ្វើការបកស្រាយ អត្ថន័យនិងខ្លឹមសារ ចំពោះការផ្សាយរថយន្តដឹកឈើ រថយន្តពណ៌ត្រេអ៉ី ពាក់ស្លាកលេខ នគរបាល

0

ភ្នំពេញ អង្គភាពសារព័ត៌មាន ខេមរា មានកិត្តិយស ជំរាបជូន លោកស្នងការនគរបាល ខេត្តព្រះវិហារ ថាចំពោះអត្ថន័យ និង ខ្លឹមសារ ក៏ដូចជាចំណងជើង មានន័យថា ( សង្ស័យជនខិលខូច លួចប្រើឈ្មោះ ស្នងការរងខេត្តព្រះវិហារ យករថយន្តពណ៌ត្រេអ៊ីដឹកឈើ បំរ៉ុងលោតឆ័ត្រ ត្រូវបានជាប់អន្ទាក់មេព្រៃស្រុកស្វាយលើ ) គឺពិតជាមិនបាន មានចេតនា ធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស របស់អង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារឡើយ ។

និងសូមជំរាបជូន លោកស្នងការថា នៅក្នុងន័យអត្ថបទ សរសេរថា អ្នកសារព័ត៌មានព្យាយាមសួរនាំអត្តសញ្ញាណតៃកុងឡាននិងអ្នករត់ការដើម្បីឲ្យដឹងការពិត ដោយសង្ស័ុយថាជា រថយន្តពាក់ស្លាកលេខក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស់របស់អង្គភាពនគរបាល។
ក្នុងនោះ ក៏មានការ បំភ្លឺពីលោកស៊ុំ សាវឿន អធិការរងនគរបាល ស្រុករវៀង និងជំនួយការស្នងការនគបាលខេត្តព្រះវិហារ បានឲ្យដឹងតាមទូរស័ព្ទថា ករណីរថយន្តដឹកឈើ ដោយប្រើប្រាស់ រថយន្តពណ៌ត្រេអ៉ីពាក់ស្លាកលេខ នគរបាល សង្ស័យមានជនខិលខូច លួចប្រើប្រាស់ឈ្មោះអង្គភាព​នគរបាលខេត្តព្រះវិហារ ដើម្បីដឹកជញ្ជូនបទល្មើសខុសច្បាប់  ដោយសារតែនៅក្នុងអង្គភាព នគរបាល ខេត្តព្រះវិហារ ដាច់ខាតមិនមានរថយន្តប្រភេទនេះ ប្រើប្រាស់នោះទេ និងបានរីករាយសហការជាមួយនឹងអ្នកសារព័ត៌មាន ដើម្បីស្រាវជ្រាវ ប្រភពរបស់របស់រថយន្ត ថាចេញពីអង្គភាពណា?។
ក្នុងនាម ខ្ញុំបាទជា ចាងហ្វាង សារព័ត៌មាន ខេមរា គិតថា អត្ថន័យ និងខ្លឹមសារ ការចុះផ្សាយ គឺមានន័យគ្រប់គ្រាន់ ក្នុងការបញ្ជាក់ថា អង្គភាពសារព័ត៌មាន ខេមរា មិនបានចោទប្រកាន់ លើអង្គភាព នគរបាល ខេត្តព្រះវិហារឡើយ ហើយក៏គ្មានចេតនាណាមួយ ធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសលោកស្នងការឡើយ។
ហើយក៏សូមធ្វើការ ចុះផ្សាយតាម ការបំភ្លឺ របស់អង្គភាពនគរបាល ខេត្តព្រះវិហារ នូវអត្ថន័យទាំងស្រុង ដូចខាងក្រោម។