ខេត្តបាត់ដំបង ៖ សំណង់រឹងខុសច្បាប់ មួយកណ្តុប ដែលបានសាងសង់នៅលើដីរដ្ឋទាំងស្រុង កំពុងសំងំយ៉ាងស្ងៀមស្ងាត់ហាក់ធ្វើមិនដឹង មិនឮ ក្រោយពីមានការកាយប្រព័ន្ធលូ និងមានសេចក្តីជូនដំណឹង មួយលើក ជាពីរលើក ពីសំណក់អាជ្ញធរមូលដ្ឋាន ដើម្បីអោយធ្វើការរុះរើយ៉ាងណាក៏ដោយ ដោយបច្ចុប្បន្នគេនៅមិនទាន់ដឹងថា តើអ្នកដែលនៅពីក្រោយពួកគេនោះ សុទ្ធសឹងជាអ្នកមានអំណាចនោះ ហ៊ានយកទ្រូងទៅពាំងនឹងអ្នកប្រព្រឹត្តខុសច្បាប់ ដើម្បីអស់បុណ្យស័ក្តិខ្លួនឯង ដែរឬទេ ?
គួរបញ្ជាក់ដែរថា ទីតាំងសំណង់អនាធិប្បតេយ្យមួយកណ្តុបនេះ គឺស្ថិតនៅត្រង់ចំណុចក្បាលស្ពានវត្តគរ ត្រើយខាងកើត ក្នុងភូមិវត្តតាមិម ឃុំអូរដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបង តាមបណ្តោយផ្លូវជាតិលេខ ៥៧ ។
កាលពីអំឡុងឆ្នាំ ២០០៩ ស្ពានវត្តគរ ត្រូវបានស្ថាបនាឡើង ដោយមូលនិធិរបស់រាជរដ្ឋាភិបាល ហើយផ្លូវជាតិលេខ ៥៧ នេះ ក៏បានពង្រីកឡើងវិញដែរ ហេតុដូច្នេះហើយបានជា រាជរដ្ឋាភិបាល ធ្វើការចំណាយអស់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការចេញថ្លៃសំណងទៅអោយប្រជាពលរដ្ឋណាដែលមានការប៉ះពាល់ទៅលើផលដំណាំ ដី និង ផ្ទះសម្បែងជាដើម ។ល។
យ៉ាងណាមិញ ទីតាំងខាងលើនេះ ក៏មានការប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋមួយចំនួន ដូចគេដូចឯងដែរ ហេតុ
ដូច្នេះហើយបានជាក្រុមការងារខេត្ត បានរៀបចំដីមួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់វត្តគរ ដើម្បីធ្វើការបែងចែកដល់ប្រជាពលរដ្ឋប៉ុន្មានគ្រួសារនេះ ព្រមទាំងបានប្រគល់ជាកញ្ចប់ ថវិកាមួយចំនួនផងដែរ ដើម្បី
អោយពួកគាត់ចាកចេញពីចំណុចក្បាលស្ពានវត្តគរ ត្រើយខាងកើត ទៅរស់នៅលើទីតាំងថ្មីដែលរដ្ឋបានកំណត់អោយ ។
ផ្ទុយទៅវិញ ក្រោយពេលទទួលបានកញ្ចប់ថវិកា និងដីមួយកន្លែងរួចហើយ បែរជាពលរដ្ឋមួយចំនួនតូច
មិនព្រមចាកចេញទេ ដោយពួកគេបានសំងំពូនដីឡើងបន្តិចម្តងៗ ដូចកណ្ឌៀ នៅទីបំផុតក្រោយពីផ្លូវ និង ស្ពាន សាងសង់រួច ពួកគេក៏បានសង់ជាលំនៅដ្ឋានរួចរាល់ឡើងវិញដូចគ្នា ដើម្បីប្រកបមុខរបររៀងៗខ្លួន
ដោយខ្លះបើករកសុី ខ្លះក៏បើកជាផ្ទះជួល ឯខ្លះទៀតក៏បានលក់ដីរបស់រដ្ឋទៅអោយអ្នកផ្សេងបន្តទៀតយ៉ាងរំភើយ ។ តើនេះ គួរបន្ទោសទៅលើរាជរដ្ឋាភិបាល ឬក៏ត្រូវ បន្ទោសទៅលើអាជ្ញាធរថ្នាក់ក្រោម និង អង្គភាពជំនាញ ?
មួយរយៈចុងក្រោយនេះ បន្ទាប់ពីមានការជូនដំណឹងជាមុនស្តីពីការឈូសឆាយ និងកាយដីដើម្បីបង្កប់ប្រព័ន្ធ លូទឹកទាំងសងខាងផ្លូវ របស់មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត រួចមក គេសង្គេតឃើញថា ពលរដ្ឋ
មួយចំនួនបានកាត់ដំបូលផ្ទះ រុះរើតូប ដើម្បីស្របតាមតម្រូវការរបស់រដ្ឋ ផ្ទុយទៅវិញ ទីតាំងម៉ាត និងផ្ទះមួយ កណ្តុបខាងលើ ដែលស្ថិតនៅចំណុចសំខាន់នៃកែងក្បាលស្ពានវត្តគរ ក៏បានថយដែរ ប៉ុន្តែទន្ទឹមនឹងការដកថយនេះ គេក៏បានលបពង្រីកអោយវែងជាងមុន ដែលសឹងតែក្តោបយកទាំងបង្គោលភ្លើងរបស់រដ្ឋថែមទៀត។
កន្លងមក លោក ឡុច ឆុន មេឃុំអូរដំបង ១ ធ្លាប់បាននិយាយថា ទីតាំងម៉ាត ខាងលើ លោកធ្លាប់បានអោយ
ក្រុមការងារប្រាប់តាំងពីម្ចាស់ទើបនឹងរៀបចំសាងសង់ម៉្លេះ ប៉ុន្តែ គេបាននិយាយថា ទោះបីជាការសាងសង់នេះ បានតែ ៥ ថ្ងៃ ហើយរដ្ឋត្រូវការដីវិញ ក៏គេសុខចិត្តដែរ លុះពេលសាងសង់រួច ទើបមានការលំបាកក្នុងការរុះរើ
ដោយចេះតែមានលេសបែបនេះ លេសបែបនោះទៅវិញ ។
បើតាមការបង្ហើបពីប្រភពមួយបានលើកឡើងថា មួយរយៈចុងក្រោយនេះ ម្ចាស់ម៉ាត បានដើរអួតប្រាប់គេ ឯង នៅក្នុងមូលដ្ឋានថា គ្មានអ្នកណាអាចធ្វើអ្វីគេបានឡើយ ដោយសារតែគេមានស្គាល់អស់លោក ថ្នាក់ឯកឧត្តម នៅក្នុងខេត្ត ច្រើនណាស់ ពិសេសគឺរូបគេមានការស្និតស្នាលជាមួយអ្នកមានអំណាចនៅទីក្រុងភ្នំពេញ យ៉ាងខ្លាំងថែមទៀតផង ក្នុងការជួយអន្តរាគមន៍ ។
ប្រភពមួយចំនួនក៏បានធ្វើការរិះគន់ទៅលើក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលចុះទៅ
កាយដីបង្កប់លូ បែរជានាំគ្នាកាយប្រព័ន្ធគេចចេញពីផ្ទះមួយកណ្តុបនេះទៅវិញ ព្រោះបើគេពិនិត្យមើលពីលើ
ខ្សែប្រព័ន្ធលូដែលក្រុមការងារដាក់បង្កប់ គឺមានលក្ខណៈកោងខុសពីធម្មតា គឺគ្មានស្តង់ដាទាល់តែសោះ
ដោយពួកគេមិនព្រមសុំគោលការ បែរជានាំគ្នាកាយគេចបែបនេះទៅវិញ ។
ថ្មីៗនេះ លោក ចាន់ សំបូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា កន្លងមកលោកបានដាក់សំណើរនេះ ចូលទៅក្នុងកិច្ចប្រជុំគណៈបញ្ជាការកងឯកភាពខេត្តរួចហើយ ដោយ
លោកសុំអោយសំណង់ត្រង់ចំណុចខាងលើដកថយអោយមានចម្ងាយពីអ័ក្ស ១២ ម៉ែត្រ ប៉ុន្តែបើតាមលោកដឹង
គឺខេត្តបានបញ្ជាអោយអាជ្ញាធរស្រុកជាអ្នកចាត់ចែងក្នុងរឿងនេះ ហើយត្រូវវាស់អោយបាន ១៥ ម៉ែត្រ ពីអ័ក្ស
ទៅវិញ ដើម្បីអោយសមស្របតាមលក្ខណៈស្តង់ដា ដូច្នេះមានន័យថា ផ្ទះទាំងប៉ុន្មានខ្នងរួមជ




































