ខេត្តកំពង់ធំ៖ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានដឹកនាំ កម្លាំងមន្ត្រីឧទ្យានុរក្ស១៤ នាក់ ប្រចាំការនៅតំបន់ច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន ចុះទប់ស្កាត់ការដឹកជញ្ជូនអុសម៉ែត្រស្រស់ ដោយប្រើប្រាស់កាឡេថងជាមធ្យោបាយដឹកជញ្ជូន ចំនួន៨គ្រឿង និងរណាយន្តចំនួន៦គ្រឿង កាលពីយប់ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២០ នៅចំនុច ត្រពាំងឫស្សី ចំនុចUTM541370-1405781 ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។មហាជនបាននាំគ្នាកត់សម្គាល់ថា ព្រៃឈើទាំងតូចទាំងធំ នៅក្នុងព្រៃអភិរក្សរបស់រដ្ឋនានា នៅគ្រប់ទីកន្លែង កំពុងតែទទួលរងការកាប់បំផ្លាញ់ យ៉ាងរង្គាល តាមរយះក្រុមឈ្មួញកន្ទេលធំបន្លំដេក តាមរយះប្រជាពលរដ្ឋ រុករាន្ទដីព្រៃយកធ្វើជាកម្មសិទ្ធ និងតាមរយះអាឈើក្នុងដែនអភិរក្សទាំងឡាយ បណ្តាលឲ្យព្រៃឈើ វិនាស ហិនហោច តែការកាប់បំផ្លាញ់ដែលរលាយខ្លាំងជាងគេនោះ គឺអ្នកកាប់អុសម៉ែត្រលក់ ។
ប្រជាពលរដ្ឋ បានលើកឡើងថា ការកាប់អុសម៉ែត្រ គឺមិនចាំបាច់ឈើងាប់ ឬរស់ ហើយក៏មិនចាំបាច់ឈើ ប្រភេទអ្វីនោះទេ ឲ្យតែមានឈើទាំងតូចទាំងធំ ត្រូវកាប់ទាំងអស់ យកមកកាត់កង់ៗ ធ្វើជាអុសម៉ែត្រ ត្រង់ចំនុចនេះ បានបង្ហាញយ៉ាងច្បាស់ថា ព្រៃឈើដែលជា សម្បត្តិធនធានធម្មជាតិ បើសិនជាមើលរំលង ការកាប់ និងដឹកជញ្ជូន ដែលដឹកក្នុងមួយថ្ងៃមិនតិចជាង ៥០គ្រឿងនោះ ព្រៃឈើនិងរលាយមិនខានឡើយ។
មជ្ឍដ្ឋានទូទៅបានសម្តែងនូវការអបអរសាទរ ចំពោះចំណាត់ការ របស់លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ដែលបានចាត់វិធានការ ការពារព្រៃអភិរក្ស និងទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ ក្នុងការកាប់រុករាន្ទដីព្រៃអង់តែន និងការដឹកហ៊ុប រួមទាំងការកាប់អុសស្រស់ សម្រាប់លក់ ដោយបានអនុវត្តតាមការណែនាំរបស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងការដឹកនាំមន្រ្តីឧទ្យានុរក្ស ក្រោមឳវាទ ចុះល្បាតមិនថា យប់ឬថ្ងៃចុះឃាត់មធ្យោបាយដឹកជញ្ជូន ផលអនុផលព្រៃឈើដោយខុសច្បាប់។
ជាក់ស្តែង លទ្ធផលនៃការបង្រ្កាប សមត្ថកិច្ចបរិស្ថាន បានរឹបអូសគោយន្តកន្ត្រៃយ៍ ចំនួន០៨គ្រឿងដឹកអុសស្រស់ , រណាយន្តត្រង់សឹន័រធុនតូចចំនួន០៦គ្រឿង , កាំបិតផ្គាក់ចំនួន០៣គ្រឿង ចំនែកជនល្មើសបានចុះរត់គេចខ្លួនរួច វត្ថុតាងទាំងអស់ ត្រូវបាននាំយកមក រក្សាទុកនៅសា្នក់ការអូរតាព្រហ្ម ចងក្រងសំនុំរឿងតាមនីតិវិធីច្បាប់ស្តីពី ។
ដោយ ប៊ុន រដ្ឋា