(បាត់ដំបង)៖ ជនជាតិវៀតណាចំនួន៥នាក់ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិ
វិធីនៃផែនអន្តោប្រវេសន៍ខេត្តបាត់ដំបង នៅថ្ងៃទី០៣ ខែមីនាឆ្នាំ២០២០នេះ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះធ្វើរដ្ឋបាល និងរកឃើញជនបរទេស ជាជនជាតិវៀតណាមចំនួន៥នាក់ (ស្រីម្នាក់) មានលិខិតឆ្លងដែន តែមិនបានបោះត្រាវីសា ចូលប្រទេសកម្ពុជាទេដោយមករស់នៅជាច្រើនឆ្នាំនៅក្នុងក្រុងបាត់ដំបង។
លោកវរសេនីយឯក ដាញ់ អេងប៊ុនចាន់ ស្នងការរងទទួលផែនអន្តោប្រវេសន៍ បានបញ្ជាក់ថា ប្រាប់ភ្នាក់ងារព័ត៌មាន ឱ្យដឹងថា ជនបរទេសទាំង៥នាក់នេះ បានឆ្លងដែនចូលប្រទេសកម្ពុជា ដោយខុសច្បាប់តាមច្រកបាវិត ខេត្តស្វាយរៀងមកធ្វើការនៅលើទឹកដីនៃខេត្តបាត់ដំបង។
លោកវរសេនីយឯក ដាញ់ អេងប៊ុនចាន់ បានបន្តថា ការឃាត់ខ្លួនជនជាតិវៀតណាមទាំង៥នាក់នេះ ធ្វើឡើងតាមបញ្ជារបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍,ក៏ដូចជាលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យមន្រ្តីជំនាញបញ្ជូនជនបរទេសទាំងនេះ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
លោកបានបន្តទៀតថា ជនបរទេស ដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះដូចខាងក្រោម៖
ទី១៖ ឈ្មោះ វូ ធីអាញ់ (Vu Ha Thao) ភេទស្រី អាយុ២៣ឆ្នាំ លិខិតឆ្លងដែនលេខ C4661251, ទី២៖ ឈ្មោះ ដាវ ហាថាវ (Dao Ha Thao) ភេទប្រុស អាយុ២៦ឆ្នាំ លិខិតឆ្លងដែនលេខ C7974774, ទី៣៖ ឈ្មោះ ង្វៀង វ៉ាន់ហ្វាង (NguyenVan) ភេទប្រុស អាយុ៣១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ B9630384 , ទី៤៖ ឈ្មោះ ឡេ អាញ់ថឹង (Le Anh Thong) ភេទប្រុស អាយុ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C8188117 និង៥, ឈ្មោះ ត្រឹង ហាយទៀង (Tran HaiTien) ភេទប្រុស អាយុ២៥ឆ្នាំ លិខិតឆ្លងដែនលេខ C8871231។
បច្ចុប្បន្ន៖ក្រោយការឃាត់ខ្លួនជនជាតិវៀតណាមទាំង៥នាក់ត្រូវបាននគរបាលអន្តោប្រវេសន៏ខេត្តកំពុងសួរនាំធ្វើកំណត់ហេតុរួចបញ្ជូនបន្តទៅអគ្គនាយកដ្ធានអន្តោប្រវេសន៏ក្រសួងមហាផ្ទៃដើម្បីបចាត់បន្តទៅតាមនិតិវិធីច្បាប់។ដោយ ប៊ុន ថេត