សៀមរាប អ្នកសារព័ត៌មាន២រូប ដែលបានកាក់កាឡេថងដែលកំពុងដឹកឈើ បង្ករភាពក្តៅក្រហាយដល់ ដល់អ្នកដឹកឈើខុសច្បាប់ ទើបក្រុមអ្នកដឹកឈើ ប្រដៅដោយប្រើធម៌ក្តៅ ដាក់ថ្មាំខ្លាំង បណ្តាលឲ្យអ្នកសារព័ត៌មាន ២ បែកមុខនិងបែកមាត់ ដោយសារតែ អ្នកសារព័ត៌មាន២រូបនោះ ចង់បានផលប្រយោជន៍។
យោងតាមប្រភពព័ត៌មាន ពីមជ្ឈដ្ឋាននានា រួមទាំងប្រជាពលរដ្ឋ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ មានអ្នកសារព័ត៌មាន មួយចំនួនតូច មិនបាន ប្រកបនូវវិជ្ជាជីវអ្នកសារព័ត៌មាន ដេញកាក់ រទេះដឹក ឈើរបស់ប្រជាពលរដ្ឋ ដឹកយកមក ធ្វើផ្ទះសំបែង ទារលុយកប់ៗ មួយកាឡេថង សិទ្ធតែ ៥០ម៉ឺន ទៅ១លាន សុំចុះថ្លៃមិនបានទេ ធ្វើដូចដាក់ដើមទុននិងគេពីកាលណា។
ប្រជាពលរដ្ឋបានលើកឡើងថា ចំពោះអ្នកសារព័ត៌មាន ដែលបានប្រកបវិជ្ជាជីវៈ និងមានក្រមសីលធម៌ត្រឹមត្រូវ មិនដែលបង្ករបញ្ហាដល់ ប្រជាពលរដ្ឋ និងអាជ្ញាធរនោះឡើយ ផ្ទុយទៅ អ្នកសារព័ត៌មាន ដែលជួយជាតិ ជួយសង្គម តែងតែណែនាំ ចង្អុលបង្ហាញ ឲ្យប្រជាពលរដ្ឋ បញ្ឍប់ នូវការកាប់រុករានព្រៃ និងមានចិត្តមេត្តាសណ្តោសប្រោសប្រណី ដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រលំបាកខ្លះខាត។
តែទោះជាយ៉ាងណា ក៏មិនគាំទ្រ ឲ្យប្រជាពលរដ្ឋ ប្រើនូវអំពើហឹង្សានោះឡើយ ត្រូវតែនិយាយគ្នាជាភាសាខ្មែរ ដូចគ្នាប្រហែលជាស្តាប់គ្នាបាន ក្នុងការដោះស្រាយនូវបញ្ហានានា លើប្រជាពលរដ្ឋ ឬឈ្មួញឈើ ប្រព្រឹត្តិខុស ដឹកឈើដោយខុសច្បាប់ និងគ្មានលិខិតសុំអនុញ្ញាត ក្នុងនាម អ្នកសារព័ត៌មាន មិនមានសិទ្ធិក្នុងកាក់ឲ្យឈប់ ហើយបញ្ជាឲ្យបង់ប្រាក់ តាមតម្រូវចិត្តដែលខ្លួនចង់បានទេ តែត្រូវថតរូបភាព ហើយរាយការណ៍ជូន សមត្ថកិច្ចជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធ មកឃាត់ដើម្បីសួរនាំ និងចាត់ការតាមនិតិវិធីនៃច្បាប់។
ដោយឡែកអ្នកសារព័ត៌មាន ២រូប ត្រូវបានក្រុមអ្នកដឹកឈើ វាយឲ្យរបួស
កាលថ្ងៃទី ០៥ ខែ មិនា ឆ្នាំ ២០២០
ស្ថិតនៅ ភូមិ ខ្វាវ ឃុំ ខ្វាវ ស្រុក ជីក្រែង ខេត្តសៀមរាប ដែលត្រូវបានគេស្គាល់ថា ជនដល់មានឈ្មោះ “អ៉ឹម”ដែលសព្វថ្ងៃរស់នៅ ភូមិ អូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្ត សៀមរាប ដែលជាអ្នកដឹកឈើខុសច្បាប់ បានវាយទៅលើ អ្នកសារព័តមានពីរូប
ទី១ ឈ្មោះ សុខ ខន ហៅ រ័ត្ន
ទី២ឈ្មោះ រស់សម្បត្តិ ឲ្យរបួសយ៉ាងដំណំ អ្នកសារព័ត៌មាន ២រូបខាង មិនដឹងអង្គភាព បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុសិ៍្តនគបាលឃុំខ្វាវ ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់។ ដោយ វណ្ណៈ កិត្តិស័ក្តិ




































