សៀមរាប÷ចាងហ្វាងគេហទំព័រ អេអិន ហតញ៉ូ បានថ្លែងថា មន្ត្រីស្ថានីយ៍ថ្លឹងរថយន្តនៅខេត្តសៀមរាប បានបង្កហឹង្សាលើរូបលោក រហូតដេកដួលកណ្តាលថ្នល់។ ប៉ុន្តែករណីនេះ អនុប្រធាន និងជាអ្នកនាំពាក្យមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាប បញ្ជាក់ថា លោកសុំមិនឆ្លើយនោះទេ គ្រប់យ៉ាងគឺរងចាំមើលព័ត៍មានខាងលោកបង្ហោះក្នុងគ្រុបចុះ។
លោកនួន រឿន ចាងហ្វាងការផ្សាយគេហទំព័រអេអិនហតញ៉ូ បានអោយដឹងតាមទូរសព្ទ័ថា រឿងជម្លោះនៅស្ថានីយ៍ថ្លឹងរថយន្តខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣ខែមីនា ដែលផ្តើមចេញពីការចាប់រថយន្ត ផាក ពិន័យមួយលានរៀល រូបលោកមិនបានទៅសុំលុយនោះទេ។ ប៉ុន្តែមន្ត្រីនៅស្ថានីយ៍ចោទថា ក្រុមពួកលោកចូលទៅសុំលុយ រហូតប្រើហឹង្សាបណ្តាលអោយរូប លោកផ្ទាល់រងរបួស ដួលស្តូកស្តឹងកណ្តាលថ្នល់ បែកទូរសព្ទ័ និងបាក់កាមេរ៉ាទៀតផង។ លោកបន្តថា ក្នុងគ្រាដែលក្រុមរបស់លោកដាក់កាមេរ៉ាឡាយ រឿងចាប់រថយន្តផាកពិន័យមួយលានរៀល ក៍ត្រូវបានមន្ត្រីប៉េអឹម ដែលនៅប្រចាំការទីនោះ ចាប់កាមេរ៉ាមិនអោយថត ហើយចោទថាក្រុមរបស់លោកចូលទៅសុំលុយ។
លោកចាងហ្វាងគេហទំព័រអេអិនហតញ៉ូ ដែលមានស្នាក់ការនៅខេត្តបាត់ដំបង បន្ថែមថា ចំពោះការដែលក្រុម របស់លោកចូលទៅដោយមិនបានពាក់កាតសម្គាល់ខ្លួនពីព្រោះ ដំបូងគិតថា ចូលទៅស្វាគមន៍ និងជូនពរប្រធានស្ថានីយ៍ថ្លឹងរថយន្តដែលទើបឡើងកាន់តំតែងថ្មីប៉ុណ្ណះ។ តែត្រូវគេដេញចេញ ដោយចោទថាទៅសុំលុយ។ លោកបញ្ជាក់ចុងក្រោយថា ថ្វីត្បិតតែរូបលោកមិនប្តឹងតបតចំពោះអំពើហឹង្សានេះ តែក៍ស្នើអោយប្រធានស្ថានីយ៍ ដួយដោះស្រាយរឿងកាមេរ៉ា ដែលរងការខូចខាតនោះដែរ។
ជុំវិញការផ្ទុះហឹង្សានេះ អនុប្រធាននិងជាអ្នកនាំ ពាក្យមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាបលោកខៀវ ប្រសើ បញ្ជាក់តាមទូរសព្ទ័ថា លោកសុំមិនឆ្លើយនោះទេ។ តែបើចង់ដឹង សុំចាំមើលការបង្ហោះព័ត៍មានតាមផេកលោកចុះ។
លោកខៀវ ប្រសើ បញ្ជាក់បែបនេះ ហាក់មានរឿងអាថ៍កំបាំងនៅពីក្រោយអំពើហឹង្សានេះ និងហាក់មិនចង់អោយសាធារណៈជនដឹងថា ប្រធានស្ថានីយ៍ថ្លឹងរថយន្តដែលទើបកាន់តំណែងថ្មី ជានណា មកពីណាហើយឈ្មោះអ្វី?អីយ៉ាងចឹង។
ទោះជាបែបនេះ ក្លឹបវីដេអូ ក្នុងហេតុការណ៍ ត្រូវបានបង្ហោះជាធារណៈ ដោយលាតត្រដាងគ្រប់សកម្មភាព របស់គូភាគីយ៉ាងច្បាស់។ 
អ្នកឃើញហេតុការណ៍ បានលើកឡើងថា ជម្លោះនេះអាចផ្តើមចេញពីផល ប្រយោជន៍ ពីព្រោះគូភាគីក្នុងពេលឈ្លោះ គឺស្រែកដាក់គ្នាតែរឿងលុយ។
ជាមួយគ្នានោះ មហាជនក្នុងខេត្តសៀមរាប បានបង្ហាញក្តីសង្ឃឹម ដោយរឹពឹងថា ប្រធានស្ថានីយ៍ថ្លឹងរថយន្តទាំងពីរកន្លែងក្នុងខេត្តនេះ នឹងមិនទទួល សំណូកក្រោមតុ ហើយសម្ងំអោយរថយន្តផ្ទុកលើសទម្ងន់ បើកបំផ្លាញផ្លូវ ដែលកំពុងស្ថាបនា និងទើបស្ថាបនារួច។ ត្បិតប្រធានស្ថានីយ៍មុន ហាក់ធំក្លិនមិនសូវល្អ ទើបត្រូវប្តូរចេញ៕




































