អបអរសាទរខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ ២០២០

0

ខេត្តកំពត ៖ ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង ០៧:៣០ នាទី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងលោកស្រី បានដឹកនាំកម្លាំងនគរបាលជាតិនារី នៃស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ១៥២ រូប អញ្ជើញចូលរួមមិទ្ទីញអបអរសាទរខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ ២០២០ នៅសាលាខេត្តកំពត ។ ក្នុងពិធីនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៧.៦០០.០០០៛ (ប្រាំពីរលាន ប្រាំមួយរយពាន់រៀល) ដល់កងកម្លាំងនគរបាលជាតិនារីទាំង ១៥២ រូប ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០.០០០៛ (ហាសិបពាន់រៀល) ៕