រដ្ឋបាលឃុំព្រះដាក់ និងអង្គការអមរា ប្រារព្ធទិវាអន្តរជាតិនារី ៨មីនាក្រោមប្រធានបទ “សកម្មភាពស្ត្រីដើម្បីមានសម្លេង និងមានភាពអង់អាច”

0

សៀមរាប៖ រដ្ឋបានឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងអង្គការអមរា បានរួមគ្នាប្រារព្ធទិវាអន្តរជាតិនារី ៨មីនាក្រោមប្រធានបទ “សកម្មភាពស្ត្រីដើម្បីមានសម្លេង និងមានភាពអង់អាច” ក្នុងគោលបំណងលើកកម្ពស់នូវសមភាព សមធម៌យេនឌ័រ។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅក្នុងសាលាឃុំព្រះដាក់ភូមិព្រះដាក់ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកយឿន យឿម ជំទប់ទី២ ឃុំព្រះដាក់ និងលោកស្រីហង់ ចន្ធី តំណាងអង្គការអមរាប្រជាពលរដ្ឋសិស្សានុសិស្សជាង៩០នាក់។
លោកស្រី ហង់ ចន្ធី បានមានប្រសាសន៍ថា កន្លងមកដោយសារចំណេះដឹង គំនាបប្រពៃណី និងផ្នត់គំនិត បានធ្វើឲ្យស្ត្រីនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោក ពុំត្រូវបានគេផ្តល់តម្លៃពីសំណាក់បុរសទាំងក្នុងគ្រួសារ និងទាំងក្នុងសង្គម ។

នៅចុងសតវត្សរ៍ទី១៩ បច្ចេកវិទ្យាបានរីកចំរើនយ៉ាង ជាពិសេសនៅ អាមេរិក និងបណ្តាប្រទេសដែលមានខឿនឧស្សាហកម្មជឿនលឿន នារី និងកុមារក្រីក្ររាប់លាននាក់ ត្រូវបានទាក់ទាញឲ្យចូលធ្វើការនៅក្នុងរោងចក្រ ។ ពួកម្ចាស់រោងចក្រសហគ្រាស ដែលមានគំនិត កេងប្រវ័ញមិនស្កប់ស្កល់ កុមារ និងកម្មករបានបង្ខំឲ្យនារី និងកុមារធ្វើការជាទម្ងន់ក្នុងមួយ ១២ម៉ោងទៅ១៦ម៉ោងហើយផ្តល់ប្រាក់បៀរវត្សទាប ដោយមិនគិតពីទុក្ខលំបាក របស់កម្មករ ជាហេតុធ្វើ និងកុមារទាំងនោះត្រូវរស់នៅក្នុង ដោយការ ឈឺចាប់យ៉ាងខ្លាំង។

ដោយមិនអាចអត់ទ្រាំនឹងង កេងប្រវ័ញ្ច នៅថ្ងៃ៨មីនា ឆ្នាំ ១៨៩៩កម្មការនីផ្នែក និងកាត់ដេរនៅទីក្រុងស៊ីកាហ្គោនិងញ៉ូវយ៉កសហរដ្ឋអាមេរក បានក្រោកឈរឡើងតស៊ូយ៉ាងប្តូរផ្តាច់ទាមទារឲ្យបន្ថយ ម៉ោងធ្វើការនិងតំឡើងប្រាក់បៀរវត្ស។ កម្មករទាំងនោះត្រូវបានទទួលការកៀបសង្កត់ ត្រូវគេចាប់ចង និងត្រូវបានបណ្តេញចេញ រោងចក្រ។ទោះបីជាត្រូវទទួលការឈឺចាប់និងគ្រោះថ្នាក់យ៉ាងណាក៏ការ តស៊ូស្វិតស្វាញងើបឈរឡើងតវ៉ា រហូតបានទទួលយល់ស្របតាម។
ជំទប់ទី២ ឃុំព្រះដាក់ លោកយឿន យឿម បានលើកឡើងថា ការចូលរួមរបស់ស្ត្រី បានធ្វើឲ្យឃុំព្រះដាក់មានការអភិវឌ្ឍ និងរើបម្រះរួចពីភាពក្រីក្រ បន្តិចម្តងៗ។ ជាមួយគ្នានេះការខិតខំជំរុញឲ្យក្មេងស្រីបានទទួលការអប់រំ ក៏មានការផុសផុលដែរ ដែលកន្លងទៅកុមារី មិនសូវជាមានការលើកទឹកចិត្តឲ្យបានចូលរៀនសូត្រនោះទេ៕