ការិយាល័យ ពេទ្យសត្វខេត្តកំពង់ធំ ពិនិត្យជ្រូកចំនួន ៣៥៦០ក្បាលមុនពេលលក់ចេញទីផ្សារក្នុងប្រទេស

0

កំពង់ធំ)៖ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ លោកតាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ សហការណ៍ជាមួយក្រុមហ៊ុន CP បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូករបស់លោក ងី គឹមពៅ នៅភូមិ អូរគគី ឃុំជ្រាប់ ស្រុកសន្ទុក ក្នុងនោះកសិដ្ឋានចិញ្ចឹមជ្រូក មានចំនួន៦រោង ដែលមានជ្រូកសាច់ចំនួន ៣៥៦០ក្បាល ។

លោក តាន់ ម៉េងឆាង បានបញ្ជាក់ថាក្នុងការចុះពិនិត្យនេះគឺដើម្បីឲ្យដឹងថាតើជ្រូកមានសុខភាពល្អរឺមិនល្អមុនការនាំចេញទៅកាន់ទីផ្សារនិងមានការណែនាំដល់ម្ចាស់កសិដ្ឋានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការចិញ្ចឹមផងដែរ ។ លោកបានបន្តថាក្នុងចុះពិនិត្យឃើញថាជ្រូកទាំងអស់ចំនួន ៣៥៦០ ក្បាលមានសុខភាពល្អ
និងធ្វើការវាយតម្លៃពីបញ្ហាបសុខភាពរបស់សត្វដើម្បីឲ្យម្ចាស់កសិដ្ឋានដាក់ពាក្យទៅកាន់ច្រកចេញចូលតែមួយរបស់ខេត្តមុនពេលដឹកជញ្ជូនទៅកាន់ទីផ្សារ ។

ជាមួយគ្នានេះដែរលោក តាន់ ម៉េងឆាង បានកោតសរសេរដល់កសិដ្ឋានរបស់លោក ងី គឹមពៅ ដែលបានគិតគូពីសុខមាលភាពប្រជាពលរដ្ឋ និងជំរុញការចិញ្ចឹមជ្រូកបន្ថែមទៀតដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ។