ព្រះវិហារ: នៅថ្ងៃទី5ខែមីនាឆ្នាំ២០២នៅវេលា១៩និង០៥នាទីល្ងាច តាមបណ្តោយជាតិលេខ64មានករណីគ្រោះថ្នាក់ចរាចរណ៍1លើកដោយម៉ូតូបុកគោយន្តកន្ត្រៃដឹកដំឡូងមីពីក្រោយស្របទិសគ្នាពីលិចមកកើតតាមប្រភពពត័មានពីម្ចាស់គោយន្តបាន
ប្រាប់មកថា គោយន្តគាត់បានបែកកង់បានបេីកតិចៗមកឈប់នៅផ្លូវស្រាប់តែម៉ូតូមួយគ្រឿងបានបេីកមកបុកតែម្តងនៅចំណុចUTM439094/1506596ស្ថិតក្នុងភូមិស្រយង់ត្បូង ឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ»អ្នកបើកគោយន្តកន្ត្រៃដឹកដំឡូងមីឈ្មោះ ហ៊ាត សុភក្កី ភេទប្រុស អាយុ16ឆ្នាំ រស់នៅភូមស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្
តព្រះវិហារ»អ្នកបើក ម៉ូតូ ឈ្មោះ សួត ចាន់ ឌី ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិស្រយង់ត្បូងឃុំស្រយង់ របួសប្រអប់ដៃស្ដាំប្រហែល7សង់ទីមែត្រ ម៉ូតូម៉ាក ហុងដាC125ពណ៍ខ្មៅឆ្នាំ2011ពាក់ស្លាកលេខ សៀមរាប1K2659 ខូចផ្នែកខាងមុខ»អ្នករបួសត្រូវ
បានយកមកសង្គ្រោះនៅមណ្ឌលសុខភាពកោះកែរ
ម៉ូតូនិងគោយន្តយកមករក្សាទុកនៅកន្លែងប៉ុស្តិ៍ស្រយង់»មូលហេតុ ម៉ូតូបើកលឿន ហើយគោយន្តបែកកង់ឈប់នៅលើផ្លូវ បណ្ដាលអោយម៉ូតូបុកពីក្រោយពេញទំហឹងតែម្ដង ៕
ដោយសែមឡុំ





































