សៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកពួកបានឲ្យដឹងថា៖នៅក្នុងស្រុកពួកមានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកេីតឡេីងនៅយប់ថ្ងៃទី០៥ខែ០៣ឆ្នាំ២០២០វេលាម៉ោង២២និង២០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៏ម៉ូតូធ្លាក់ទឹកខ្លួនឯងកើតហេតុចំណុច
ស្ពានកែងសាលាJPAភូមិតាជេតឃុំសំរោងយាស្រុកពួកខេត្តសៀមរាប។សមត្ថកិច្ចបានបន្តទៀតថា៖ករណីនេះបង្កឡេីងដោយម៉ូតូម៉ាកស៊ុំម័រអ៊ិចពាក់ផ្លាកលេខសៀមរាប1Z-2056បើកបរមិនស្គាល់អត្តញ្ញាណបណ្តាលឲ្យ÷ស្លាប់នៅក្នុងទឹកប្រឡាយ។
តាមការស្រាវជ្រាវនិងពិនិត្យកន្លែងកើតហេតុមនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេគឺមូលហេតុបង្កឡើងដោយម៉ូតូខ្លួនឯងបើកបរមានល្បឿនលឿនខុសផ្លូវធ្លាក់ទឹកជនរងគ្រេាះអាចស្រវឹងស្រា។ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុកសាងសំណុំរឿងនិងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចំណែកសាកសពជនរងគ្រោះកំពុងស្រាវជ្រាវរកសាច់ញ្ញាតិ៕




































