ឧត្តមសេនីយ៍ទោសោមស៊ុន នាំយកអំណោយបណ្ឌិតហ៊ុន ម៉ាណែត ផ្តល់ជូនពលរដ្ឋទីទ័ល់ករ២គ្រួសារ

ខេត្តកំពង់ធំ៖  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  រួមជាមួយសហការី បានអញ្ជើញចុះទៅ សាក​សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលមានចាស់ជរា គ្មានទីពឹង និងមានជីវភាពខ្វះខាត ចំនួនពីរគ្រួសារ ស្ថិតនៅទីតាំងផ្សេងគ្នា ក្នុងភូមិក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ  នៅល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឲ្យដឹងថា ដោយទទួល បានការអនុញ្ញាតិ ពីសំណាក់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយជូនដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបំម្រើការងារមនុស្សធម៌ ជួយដល់បងប្អូនក្រុមគ្រួសារ អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាតទីទ័លក្ររ ដែលកំពុងតែរស់នៅក្នុងខេត្តកំពង់ធំ។

ជាក់ស្តែង ក្រុមគ្រួសារបុរសពោះម៉ាយ រស់នៅលើខ្នងទំនប់បឹងលាស  ស្ថិតនៅក្នុងភូមិរលួស  សង្កាត់ស្រយ៉ូវ  ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ មានឈ្មោះស៊ុម  ឈួន អាយុ៥៦ ឆ្នំា ភរិយាបានមរណភាព បីឆ្នាំមកហើយ  មានជីវភាពលំបាក ការហូបចុកប្រចាំថ្ងៃ បានព្រះសង្ឃ និងសប្បុរសជនជួយឧបត្ថម្ភ  និងបានជួយឧបត្ថម្ភមានអង្ករ៥០ គីឡូក្រាម  មីមួយកេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ និងថវិកាមួយចំនួន   ។

នៅរសៀលថ្ងៃដដែល ឧត្តមសេនីយ៍ទោសោម ស៊ុន បានបន្តការចុះសាកសួរសុខ លោកតាប៉ុល គៀន  អាយុ៧៨  ឆ្នំានិងលោកយាយ អ៊ិន គឿន អាយុ៧៥ ឆ្នំា លោកតាមានកូន ៦នាក់  កូនទាំង៦នាក់ បន្ទាប់ពីមានស្វាមី ភរិយាអស់ក៏នាំគ្នាចាកចេញទៅរស់នៅឆ្ងាយពីលោកតា លោកយាយ ដោយមិនខ្វល់ពីឳពុកម្តាយ ទុកឲ្យអ្នកមានគុណទាំងពីរនាក់ រស់នៅយ៉ាងសែនវេទនា  ក្នុងជីវភាពលំបាកខ្វះខាត ស្ទើរតែដាច់បាយស្លាប់ តែ បានបងប្អូនពលរដ្ឋ អ្នកជិតខាង ផ្ដល់ម្ហូបអាហារ បន្តិចបន្តួច ដើម្បីចញ្ចឹមជីវិត  លោកតា លោកយាយ  រស់នៅក្នុងខ្ទមស្លឹកធ្លុះធ្លាយ  កណ្តាលវាលស្រែ   តែពីរនាក់យាយតា  ដោយគ្មានកូនចៅម្នាក់មកអើពើ ដោយបានបោះបង់ឳពុកម្តាយឲ្យរស់នៅតែឯកឯង  ភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក  ខេត្ត កំពង់ធំ   ។

ក្នុងឳកាសនេះផងដែរ ក្រុមការងារ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានឧបត្ថម្ភអំណោយ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត  មានសង័្កសីចំនួន២៥ សន្លឹក សម្រាប់ប្រក់ដំបូលរោង  ព្រមទាំងអង្ករចំនួន ៥០ គីឡូក្រាម មីចំនួនមួយកេស  ទឹកត្រីទឹកស៊ីអ៊ីវ២យួរ និងថវិកាមួយ ចំនួន ផង ដែរ   ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានសម្តែងនូវក្តីអាណិតអាសូ ដល់លោកយាយ លោកតា ដែលត្រូវបានកូន ទៅរស់នៅឆ្ងាយ ដោយមិនមកមើលអ្នកមានគុណ បានផ្តាំផ្ញើរដល់បងប្អូនអាជ្ញាធរ និងប្រជាពលរដ្ឋ មេត្តា ជួយមើលថែលោកតា លោកយាយផង ដើម្បីឲ្យទទួលបានភាពកក់ក្តៅ និងសូមផ្តាំផ្ញើរដល់កូនទាំងអស់ សូមកុំបោះបង់ឳពុកម្តាយចោលអញ្ជឹងអី គាត់ជាព្រះរស់ ចូរមកផ្តល់ភាពកក់ក្តីដល់គាត់ខ្លះផង ខណៈអ្នកមានគុណទាំងពីរ កំពុងតែជួបការលំបាកខ្លាំងណាស់ ។

ដោយ  ប៊ុន រដ្ឋា