អភិបាលខេត្តកំពង់ចាម ចុះ ពិនិត្យ ពន្ធធនាគារ ថ្មី នៅស្រុក ព្រៃឈរ ដែល កំពុង សាងសង់ ជិត រួចរាល់ ក្នុង ពេល ឆាប់ៗ ខាងមុខ នេះ

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ ថ្នាក់ ដឹក នាំ អង្គភាព ពាក់ព័ន្ធ និង អជ្ញាធរ មូលដ្ឋាន នារសៀល ថ្ងៃ ទី ០៦ ខែមិនា ឆ្នាំ ២០២០នេះ បាន អញ្ជើញចុះពិនិត្យ គម្រោង សាងសង់ពន្ធនាគារ ថ្មី ដោយ សម្រេចបានជិត រួចរាល់ ជាច្រើន ដំណាក់កាល ដែល មាន ទីតាំង ស្ថិត នៅ ក្នុង ភូមិ ផ្កាយ ព្រឹក ឃុំ មៀន ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន លើក ឡើង ថា ចំពោះ ការ សាងសង់ ពន្ធធនាគារ ថ្មី នេះ ក៏ដោយ សារ តែ ពន្ធនាគារ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់ នៅ ជាមួយ ពន្ធនាគារ ខេត្តត្បូងឃ្មុំ ដែល មាន សភាពតូច ចង្អៀត សម្រាប់ ជន ត្រូវ ជាប់ ឃុំ ទាំង ២ខេត្ត ដូច្នេះ ក៏ តម្រូវ ឲ្យ មាន ការ សាងសង់ ពន្ធធនាគារ ខេត្តកំពង់ចាម ឡើង វិញ ស្ថិត នៅ ក្នុង ភូមិ ផ្កាយ ព្រឹក ឃុំ មៀន ស្រុក ព្រៃឈរ នាពេល នេះ ដេីម្បី ធ្វើ ការ អប់រំកែប្រែ ស្តារនីតិសម្បទាដល់ជនជាប់ឃុំ ប្រែក្លាយជនជាប់ឃុំឲ្យក្លាយទៅជាមនុស្សស្លូតបូត ទៀងត្រង់ លែងប្រព្រឹត្តបទលើ្មសតទៅទៀត អាចធ្វើសមាហរណកម្មទៅក្នុងសង្គមវិញ ផង ដែរ ។

ជាមួយ គ្នានោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធាន ពន្ធនាគារ ខេត្តកំពង់ចាម បាន ឲ្យដឹងថា ការ សាងសង់ ពន្ធធនាគារ ថ្មី នេះ គឺ មាន២ ដំណាក់កាល ក្នុង នោះ ដំណាក់កាល ទី ១ ត្រូវ បាន សាងសង់ ជិត រួចរាល់ ជាស្ថាពរ ហើយ ដែល មាន ១ ការ សាងសង់ របង ប្រវែង ១០០ម៉ែត្រ ៤ជ្រុង ២ ប៉ុស្តិ៍ ត្រួតពិនិត្យ ក្លោងទ្វារ ចូល ៣ អាគារ ឃុំ ខ្លួន ស្ត្រី និង កុមារ ៤ អាគារ ឃុំ ខ្លួន ពិរុទ្ធជន ទណ្ឌិត ដែល មាន កម្ពស់ ២ជាន់ ស្មើ នឹង ២៤បន្ទប់ ។ ដោយ ឡែក ដំណាក់កាល ទី ២ ដែល កំពុង សាងសង់ បន្ត នោះ គឺ មាន ៥ មុខ ព្រួញ ទៀត ក្នុង នោះមាន ១ អាគារ រដ្ឋបាល ២ អាគារ ស្នាក់ នៅ ៣ អាគារ ប៉ុស្តិ៍ សុខភាព ៤ អាគារ ពិរុទ្ធជន ទណ្ឌិត ដែល មាន កម្ពស់ ២ ជាន់ ស្មើ នឹង ២៤បន្ទាប់ និង ទី-៥ អាគារ រោងបាយ ផង ដែរ ៕