អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួន២៧ខ្នង

0

ភ្នំពេញ ៖ កាលពីវេលាម៉ោង២២​ និង៣០នាទីយប់ថៃ្ងសុក្រ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គីភ័យមួយបានកើតឡើងស្ថិតនៅផ្លូវលេខ៦៣ ផ្ទះលេខ២៧E១ ក្រុម៧៧ ភូមិ១២ សង្កាត់ផ្សារថី្មទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះមាន ឈ្មោះ មាន សំអាត ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ ។ ផ្ទះជាប្រភេទសំណង់ ថ្មបេតុងប្រក់ក្បឿងទំហំ០៤ម៉ែត្រx០៦ម៉ែត្រ។ សំភារៈខូចខាត ៖ ផ្ទះចំនួន២៧ខ្នងផ្ទះនឹងសំភារៈប្រើប្រាសប្រចាំថ្ងៃមួយចំនួន ។ ហើយគ្រោះអគ្គីភ័យនេះដែរ បណ្ដាលឲ្យ រងរបួសមន្រី្តការិយាល័យអគ្គីភ័យចំនួន៣នាក់។

សមត្ថកិច្ចបន្តថា ប្រតិបត្តិការជួយសង្គ្រោះខាងលើបានប្រើប្រាស់ រថយន្តការិ. អគ្គិភ័យចំនួន២៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១០០ឡាន ស្មើនឹង ៤០០ម៉ែត្រគូប, រថយន្តក្រសួងមហាផៃ្ទចំនួន៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ឡានសើ្មនឹង៤៨ម៉ែត្រគូប, រថយន្តកងរាជអាវុធហត្ថចំនួន៤ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៨ឡានសើ្មនឹង៣២ម៉ែត្រគូប, រថយន្ត ង៧០ ចំនួន៤ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៨ឡានសើ្មនឹង៣២ម៉ែត្រគូប, រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ឡានសើ្មនឹង៤៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡានសើ្មនឹង២៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើនឹង១២ម៉ែត្រគូប និង រថយន្តផ្សារទំនើបអូឡាំព្យាចំនួន១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន សើ្មនឹង៨ម៉ែត្រគូប។

ប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០។ ចំពោះមូលហេតុនៃការឆាបឆេះខាងលើសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕