ព្រះវិហារ៖ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយរថយន្តសាំយ៉ុង០១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z.2842 ដឹកឈើលេខមួយ(ប្រភេទសុក្រំ) បើកបរក្នុងល្បឿនយ៉ាងលឿន បានបែកកង់ក្រោយអូសប្រហែល១០០ម៉ែត្រ រេចង្កូតធ្លាក់ក្បែរចញ្ចេីមផ្លូវបុករះពេញព្រៃ គាបនឹងដើមឈើទើបអស់ល្បឿនទៅមុខលេងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង០០នាទីទៀបភ្លឺ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ដែរនៅតាមដងផ្លូវជាតិលេខ៦២ឋិត នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨-៥៩ ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
ភ្លាមៗនោះផងដែរ កម្លាំងរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក ជ័យ ស៊ីថា នាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមណីយ បានចុះទៅដល់កន្លែងកើតហេតុ ដោយមានការរាយការណ៍ពីអ្នកធ្វើដំណើរនៅតាមដងផ្លូវជាតិ ដែលបានឃើញរថយន្តជួបគ្រោះថ្នាក់ចរាចណ៍ខាងលើ។ ចំណែកអ្នកបេីបររថយន្តបានរងរបួសធ្ងន់ធ្ងរ ត្រូវបានប៉ាក់ពួកមេីលផ្លូវជួយសង្រោះ នឹងយកទៅមន្ទីពេទ្យដោយមិនដឹងអត្តសញ្ញាណ។
បច្ចុប្បន្នរថយន្ត និងឈើខាងលើត្រូវបាននាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីធ្វើសំនុំរឿងតាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ។
គួរកត់សម្គាល់ថា បើទោះបីសមត្ថកិច្ចជំនាញនិងស្ថាប័នពាក់ព័ន្ធខិតខំធ្វើការបង្ក្រាប ការដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងណាក៏ដោយ នៅតែមានឈ្មួញខិលខូចមួយចំនួន លួចធ្វើសកម្មភាពដោយមិនញញេីតខ្លាចផ្លូវច្បាប់នោះទេ៕
ដោយ មាន វណ្ណតារា