ខេត្តស្ទឹងត្រែង:នៅព្រឹកថ្ងៃទី៧ ខែមីនា សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានៅវត្តពោធិជ័យ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ឯកឧត្តម ឡួយ សុផាត សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង។
ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណ:
អភិបាលខេត្ត ព្រមទាំង ឯកឧត្តម លោក
ជំទាវ ដែលជាសមាជិកព្រឹទ្ធសភា កង
កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមនិង
ព្រះសង្ឃ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុស្សិស និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។
ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹង
ត្រែង បានថ្លែងនៅក្នុងឱកាសនោះថា:វត្តពោធិជ័យ ត្រូវបានកសាងឡើងតាំងពីគ្រឹ:សករាជ១៨០០ ដោយភិក្ខុពីរអង្គព្រះ
នាម ធិប និងព្រះគ្រូផាន់ ហើយក្រោយមកក្នុងសម័យប៉ុលពត វត្តពោធិជ័យ ដែលធ្លាប់តែជាកន្លែងទីសក្ការ:បូជា ពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយនោះ ក៏ត្រូវបានប្រែ
ក្លាយជាជង្រុកស្រូវ អង្ករ ពោត សណ្តែក ជាដើម និងជាកន្លែងធ្វើទារុណកម្ម រីឯកុដិ វិហារ សាលាឆាន់ ត្រូវបានខ្ទេចខ្ទីគ្មានសល់ ។
ឯកឧត្តមបន្តថា:ទីនេះ កន្លែងនេះក្នុងកំឡុងទស្សវត្សរ៍ឆ្នាំ៧០(សម័យរដ្ឋប្រហារដោយលោក លន់ ណុល) ហើយនិងបន្តរហូតដល់សម័យប៉ុលពត មានឥស្សរជនខ្មែរជាច្រើនរូប ក្នុងនោះក៏មានរូបសមមិត្តដែលជាសម្តេចវិបុលសេនាភក្តី សាយ ឈុំ នាពេលបច្ចុប្បន្ននេះផងដែរ ក៏បានមកឈជើងនៅទីនេះ ដើម្បីដឹកនាំធ្វើចលនាតស៊ូ រំដោះប្រជាពលរដ្ឋ ឲ្យរួចផុតពីរបបខ្មៅងងឹតទាំងនោះ ។
លុះក្រោយថ្ងៃរំដោះ៧
មករា ឆ្នាំ១៩៧៩ វត្តពោធិជ័យ ត្រូវបានស្ថាបនាឡើងវិញទុកជាសរណដ្ឋានរបស់ពុទ្ធបរិស័ទរហូតដល់បច្ចុប្បន្ន ។ ហើយព្រះវិហារដែលកសាងដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ នាពេលនេះត្រូវបានដាក់សម្ពោធ និងបញ្ចុះខណ្ឌសីមារជាផ្លូវ
ការនៅថ្ងៃទី៧ ខែមីនា ផងដែរ ទុកសម្រាប់ពុទ្ធបរិស័ទគោរពបូជាតទៅទៀត ។
នាឱកាសនោះផងដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានធ្វើការផ្តាំផ្ញើប្រជា
ពលរដ្ឋ ព្រះសង្ឃ តាជី យាយជី ត្រូវខិតខំថែរក្សាទ្រព្យសម្បត្តិទាំងនេះឲ្យគង់វង្ស យូរអង្វែង ដើម្បីឲ្យបានតដល់កូនចៅជំនាន់ ក្រោយៗទៀត ៕




































