អភិបាលខេត្តកំពង់ចាម​ ក្រេីន​រំលឹក​ដល់​សិស្សានុសិស្ស​ថា​ ត្រឹម​រៀន​នៅ​សាលា​មិន​ទាន់​គ្រប់​គ្រាន់​នោះទេ​ គឺ​ត្រូវ​រៀន​នៅ​ផ្ទះ​បន្ថែម​ទៀត

0

កំពង់ចាម​:​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​អះអាង​ថា​ លោកគ្រូ​អ្នកគ្រូ គឺជា​មាតាបិតា​ទី​២​របស់​សិក្សា​នុ​សិស្ស​ លោក គឺជា​អ្នក​កសាង​ស្ពាន​ចំណេះ​ដឹងដល់​សិស្ស​​ ដែល​យើង​មាន​វាសនា​ខ្ពង់ខ្ពស់​ដូច​សព្វថ្ងៃ​នេះ​ ក៏ដោយសារ​គុណ​គ្រូ​បង្រៀន​ ដូច្នេះសូមឲ្យ​ប្អូនៗ​ជា​សិស្សានុសិស្ស​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ ត្រឹម​រៀន​នៅ​សាលា​មិនទាន់​គ្រប់គ្រាន់​នោះទេ​ គឺ​ត្រូវ​រៀន​នៅ​ផ្ទះ​បន្ថែម​ទៀត​​ បន្ទាប់​ពី​ជួយ​ធ្វើ​ការ​ងារ​ឪពុកម្ដាយ​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ និង​រំលឹក​គុណ​គ្រូ​ នាព្រឹក​ថ្ងៃ​ទី​០៨​ ខែមិនា​ ឆ្នាំ​២០២០​ នៅ​វត្ត​មាន់​ដប់​ ស្ថិត​នៅ​ក្នុង​ឃុំ​មានជ័យ​ ស្រុក​ស្រីសន្ធរ​ ខេត្តកំពង់ចាម​។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​លើក​ឡើង​ថា​​ ការ​ជួបជុំ​គ្នា​សប្បាយ​រីករាយ​​នាពេលនេះ​ ព្រោះ​ថាយើង​មិន​មានបញ្ហា​​អ្វី​ដែល​ត្រូវ​លំបាក​ទៀត​ទេ​​ ក្រោម​ដំបូល​នៃ​​សុខសន្តិភាព​ ដែល​យើង​ទទួល​បាន​មក​ពី​​នយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ ហ៊ុន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ផ្ដល់​ជូន​នូវ​ការ​អភិវឌ្ឍន៍​រីកចម្រើនលេី​គ្រប់​វិស័យ​ នាំមកនូវ​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ មាន​ការ​រីកចម្រើន​ ហើយ​ការ​រីកចម្រើន​នេះហើយ​ ដែល​ធ្វើឲ្យ​លោកយាយ​លោក​តា​ លោកគ្រូ​ អ្នក​គ្រូ​​ មាន​ការ​សប្បាយ​ចិត្ត​ ក្នុង​ការ​ធ្វើ​បុណ្យ​កុសល​​រួម​គ្នា​ ដេីម្បី​ផ្សារ​ជាប់​រវាង​​ព្រះពុទ្ធសាសនា​ ជា​មួយ​នឹង​សង្គម​។
ជាមួយ​គ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ បាន​ថ្លែង​ក្រេីន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​ថា​ ដោយ​​ក្រសួងសុខាភិបាលកម្ពុជាបាន​បញ្ជាក់ថា មានបុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំម្នាក់​ ត្រូវ​បានធ្វើតេស្ដរកឃើញភាពវិជ្ជមាននៃមេរោគ Covid-19 ដូច្នេះ​សូម​ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លងជំងឺ Covid-19 នេះ​ គឺត្រូវជៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺ លាងដៃឲ្យបាន​ញឹកញាប់​ ជាមួយសាប៊ូ និងទឹកស្អាត ត្រូវ​ប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម ខ្ទប់មាត់និងច្រមុះ​ នៅពេលក្អកឬកណ្ដាស់​ ប្រកាន់ខ្ជាប់នូវការអនុវត្ដន៍អនាម័យស្អាត សុវត្ដិភាពម្ហូបអាហារ និងពិសារអាហារដែលចំអិនឆ្អិនល្អ។ បេី​មាន​ករណី​សង្ស័យ​ថា​កេីក​ជម្ងឺ​អ្វី​មួយ​ សូម​ប្រញាប់​រួសរាន់​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ ដើម្បី​ទទួល​ការ​ពិនិត្យ​ព្យាបាល​ទាន់​ពេល​វេលា​ ដោយ​មិន​ត្រូវ​មាន​ការ​ព្រួយបារម្ភ​ឡេីយ។
គួរ​បញ្ជាក់​ផង​ដែរថា​ ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​អភិបាលខេត្ត​ ក៏​បាន​ផ្ដល់​នូវ​គ្រឿង​ឧបភោគ​ បរិភោគ​ និង​ថវិកា​មួយ​ចំនួន​ ជូន​ដល់​លោកយាយ​លោក​តា​ បងប្អូន​ប្រជាពលរដ្ឋ​ ផង​ដែរ​​ ៕