ព្រះរាជអាជ្ញា​អនុវត្តន៍​ដិ​កា​នាំខ្លួន​លោក ញ៉ែម សុផល ដឹងខ្លួន​រត់​រួច​តែ​ជាប់​ឈើ​គ្រញូង​នៅក្នុង​ផ្ទះ​៥៦​ដុំ ( មានរូបភាព VIDEO )

0

​ខេត្តកំពង់ធំ ៖ យុទ្ធនាការ​ឡោមព័ទ្ធ​ផ្ទះ​របស់លោក ញ៉ែម សុផល ដើម្បី​នាំខ្លួន​មកកាន់​តុលាការ តាម​ដិ​កា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ ដឹកនាំ​ដោយ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ព្រមទាំង​កំលាំង​ប៉ូលិស ព្រហ្ម​ទ​ណ្ទ និង​លោក ញ៉ែម ឈុនលី អធិការ​ក្រុង​ ស្ទឹងសែន កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រយូវ កាលពី​រសៀល​ម៉ោង ៣.៣០​នាទី​ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៤ ស្ថិតនៅ​ចំនុច​ក្រោយ​សាលារៀន បឋមសិក្សា​ត្រពាំងវែង ក្នុងភូមិ ពោធិ​សែន​ស្នាយ សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​DSCN0363 - Copy ??????????????????????????????? ??????????????????????????????? ???????????????????????????????

តាម​ការ​របាយការណ៍ ករណី​ដែល​ឈានទៅដល់​ការចាប់ខ្លួន លោក ញ៉ែម សុផល គឺ​ត្រូវបាន​អនុវត្តន៍​តាម​ដិ​កា​សាលាដំបូង​ខេត្តកំពង់ធំ លេខ​៤៥ ពស ព្រទ​១៤ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ ស៊ិត វណ្ណៈ តាម​សំណុំ រឿង​ព្រហ្ម​ទ​ណ្ទ​លេខ ១៨៥ ចុះ​ថ្ងៃទី ៣១​ខែ មិនា ឆ្នាំ​២០១៤ បាន​ចោទប្រកាន់​លើ​ឈ្មោះ ញ៉ែម សុផល ឈ្មោះ​ពី​កំណើត​ឈ្មោះ ឈឹម ឈួ​រ អតីត​ជាម​ន្ត្រី​កងរាជអាវុធហត្ថ ត្រូវបាន​ក្រសួងការពារជាតិ​សម្រេច​ដក ចេញ មាន​ប្រព​ន្ឋ​ឈ្មោះ សុន ចាន់​លេ​វី មានកូន​២​នាក់ ។​ ​

លោក ញ៉ែម សុផល ឬ​លោក ឈឹម ឈួ​រ ត្រូវបាន​ចោទប្រកាន់​ចំនួន​៤​ករណី ទី​១​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ២​ហឹ​ង្សា​ដោយ​ចេតនា​មាន​អាវុធ ៣​គំរាម​គំហែង​ថា​នឹង​សម្លាប់​៤ កាន់កាប់​និង​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​លិខិត អនុញ្ញាត ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​កាលពី ថ្ងៃទី​០២ ខែកក្កដា​ឆ្នាំ ២០១៤ ស្ថិតនៅ​ចំនុច​ភូមិ​តា​ឡែក ឃុំ សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ ខេត្តកំពង់ធំ​កន្លងមក​។​

​សកម្ម​ភាពចុះ​ឡោមព័ទ្ធ​ផ្ទះ​លោក ញ៉ែម សុផល ត្រូវបាន​ដឹកនាំ​ផ្ទាល់​ដោយ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា រង អម​សាលាដំបូង ខេត្តកំពង់ធំ ព្រមទាំង​កំលាំង​សមត្ថកិច្ច​ជិត​៣០​នាក់ ត្រូវបាន​សំរុកចូល​ឆែកឆេរ​នៅក្នុង ផ្ទះ​នឹង​បរិវេណ​ផ្ទះ តែ​ជនសង្ស័យ​ត្រូវបាន​រត់គេចខ្លួន​មុនពេល​សមត្ថកិច្ច​ទៅដល់ ក្រោយពី​ឆែកឆេរ​រុករក​គ្រប់ គៀនកោះ​ក៏​មិន​ប្រទះ​ជនសង្ស័យ តែ​ត្រូវបាន​ប្រទះឃើញ​ឈើ​គ្រញូង ចំនួន ៥៦​ដុំ ធំ​បាន​ទុក​លាក់​នៅក្នុង​ផ្ទះ ក៏​ត្រូវបាន​សមត្ថកិច្ច​រឹបអូស​ឈើ​គ្រញូង​ទាំង ៥៦​ដុំ ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ នាំយកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ។​ ​

រីឯ​សមត្ថកិច្ច​មេព្រៃ​ក៏មាន​សំណាងល្អ​ម្យ៉ាងដែរ មិនចាំបាច់​ប្រដេញ​តាម​ប្រ​ម៉ាញ់ បង្ក្រាប​រថយន្ត​ដឹក​បទល្មើស ដោយសារតែ​រក​អុស​ប៉ះ​ចង្ក្រានហ្គាស សម្រាប់​សមត្ថកិច្ច​ប្រដាប់អាវុធ ក៏មាន​ស្នាដៃ​ដោយ​មិន​ខាត​ពេលវេលា ឥតប្រយោជន៍ ចាប់​មនុស្ស​មិនបាន​តែ​បាន​ឈើ​គ្រញូង​មក​ទប់ តែ​វា​សូ​យ​ត្រង់​ម្ចាស់ផ្ទះ ម្ចាស់​រត់​រួច​តែ​បែរជា មក​ជាន់​លាមក​ទៅវិញ​។​ដោយ ប៊ុន រដ្ឋា ​