ខ្នងផ្ទះ​ទី​១៤៦​ អំណោយ​សម្ដេចតេជោហ៊ុន សែន បានប្រគល់ជូនលោកអុីវ​ អ៊ុល​ អតីតយុទ្ធជនពិការ

0

ខេត្តកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាន​ដឹកនាំ​សហការី​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ និនិងប្រជាពលរដ្ឋ បាន​ទៅ​ប្រគល់​ខ្នងផ្ទះ​ទី​១៤៦​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រិទ្ធបណ្ឌឹត​ប៊ុន​ រ៉ានី​ហ៊ុន​សែន​ ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ពិការ​ឈ្មោះ​ អុីវ​ អ៊ុល​ នៅ​ល្ងាច​ថ្ងៃ​អាទិត្យទី​០៨​ ខែ​មីនា​ ឆ្នាំ​២០២០​ រស់នៅភូមិកូនក្អែក ឃុំ​សំបូរ​ ស្រុក​ប្រាសាទ​សំបូរ​ ខេត្តកំពង់ធំ​ ។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថា អតីតយុទ្ធជនលោក អុីវ​ អ៊ុល​ អាយុ​៥៧​ ឆ្នំា​ ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​១៩៨៨​ អតីត​នៅ​អង្គភាព​យោធា​ស្រុក​ប្រាសាទ​សំបូរ​ ខេត្តកំពង់ធំ​ ហើយ​បាន​ត្រូវ​របួស​ពិកា​រ​ នៅ​សមរភូមិ​ផ្លូវ​ជាតិ​លេខ​១២​ (៦២)​ នៅ​ឆ្នាំ​១៩៩៣​
បច្ចុប្បន្ន​លោក​អុីវ​ អ៊ុល​ និង​ភរិយា​មាន​កូន​ចំនួន​ពីរ​នាក់​នៅ​ក្នុង​បន្ទុក​ ។

ផ្ទះផ្ទះថ្មីដែលបានប្រគល់ជូនមានទំហំ៤ម៉ែត្រx ៦ម៉ែត្រ​ សាងសង់​ពីបេតុង​ឆ្អឹង​ដែក​ ជញ្ជាំង​និង​ដំបូល​ប្រក់​ស័ង្កសី​កិនភ្លី​ រនាប​ក្រាល​ក្តារ​ ជណ្ដើរ​កាច់​ នៅក្នុង​ពិធី​ប្រគល់​ផ្ទះ​ថ្មី​នេះ​ក្រុម​ការងារ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ បាន​ពាំនាំ​នូវ​ជំនួយ​ឧបត្ថម្ភ​របស់​ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​បណ្ឌិត​ហ៊ុន​ ម៉ាណែត​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ អគ្គ​លេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ផ្ដល់​ជូន​គាត់​បន្ថែម​ទៀត​មានអង្ករចំនួន​៥០​ គីឡូ​ក្រាម​ មីចំនួន​២កេស​ ទឹក​ត្រី​ទឹក​សុីអុីវ​ចំនូន​២យួរ​ និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ខ្នងផ្ទះលើកទី១៤៦នេះ គឺសម្រាប់អតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ គឺបានតាមរយៈឯកឧត្តម ទេសរដ្ឋមន្ត្រីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ផ្ទះមួយខ្នង ដែលជាខ្នងផ្ទះទី១៤៦ សម្រាប់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសាងសង់ជូន ដោយគណៈកម្មាធិការ
សមាគមអតីតយុទ្ធជកម្ពុជាខេត្តកំពង់ធំ។

ឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើរ ដល់អាជ្ញាធរ និងគណៈកម្មការសមាគមន៍ស្រុក ជួយយកចិត្តទុកដាក់ មើលថែទាំ ក្រុមគ្រួសារអតីតយុទ្ធជន ឲ្យបានល្អប្រសើរផង និងសំណូមពរ ឲ្យលោក អុីវ​ អ៊ុល​ ថែទាំទ្រព្យសម្បត្តិដែលសមាគមន៍ បានផ្តល់ជូន ឲ្យប្រើប្រាស់បានយូរអង្វែង រួមទាំងការពារទប់ស្កាត់ កុំឲ្យមានអគ្គិភ័យកើតឡើង មិនចាកចេញពីផ្ទះ ពន្លត់ភ្លើងចង្ក្រានធូបទៀនមិនចាកចេញ។
ដោយ ប៊ុនរដ្ឋា