ខេត្តស្ទឹងត្រែង៖រថយន្តស៊ាំងយ៉ុងមួយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ធ្វើការបង្រ្កាប ខណ:កំពុងដឹកជញ្ជូនឈើពីទឹកដីស្រុកសេសាន ចូលមកក្នុងខេត្ត បំណងឆ្ពោះទៅកាន់គោលដៅ ។
ការបង្រ្កាបរថយន្តដឹកឈើប្រណិតមួយគ្រឿងខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង១០ព្រឹក ក្នុងថ្ងៃទី០៨មីនា នៅចំនុចគីឡូ៣ ក្នុងភូមិរាជានុកូល សង្កាត់/ក្រុង ស្ទឹងត្រែង ។
មន្រ្តីនគរបាលនៃការិយាល័យប្រឆាំងបទ
ល្មើសសេដ្ឋកិច្ចខេត្ត បានឲ្យដឹងថា:រថយន្តដែលរងការបង្ក្រាបពីសមត្ថកិច្ច ជាប្រភេទរថយន្តទេសចរណ៍ចំណុះ១៥កៅអី ម៉ាកស៊ាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ
ភ្នំពេញ 2AC 9414 ។ រីឯឈើប្រណិតនៅ
ក្នុងរថយន្តមួយគ្រឿងនេះ ជាប្រភេទឈើបេង មានជាខ្នាតបាតសាឡុងខ្លះ កូនក្រឡឹងខ្លះ និងជាសន្លឹកខ្លះ ។
តាមប្រភពមួយបានឲ្យដឹងដែរថា:រថយន្ត
ដឹកឈើខាងលើនេះ មុននឹងធ្វើសកម្មភាព ដឹកជញ្ជូនឈើ គឺបានរត់ការគ្រប់ជំនាញរួចរាល់អស់ហើយ ។ រថយន្តមួយគ្រឿង
នេះដែរ បានធ្វើសកម្មភាពដឹកជញ្ជូនឈើ
ប្រណិត ពីស្រុកសេសានចូលមកក្នុងខេត្ត
ជាញឹកញាប់ ហើយពេលនេះក៏ត្រូវបាន
សមត្ថកិច្ចបង្រ្កាប តែម្តង ។
បច្ចុប្បន្ន ឈើដែលបង្រ្កាបបាន កម្លាំងនគរ
បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើ
ការប្រគល់ឲ្យទៅជំនាញរដ្ឋបាលព្រៃឈើ យកទៅរក្សាទុក ដើម្បីបន្តចាត់ការទៅតាមនិតិវិធីច្បាប់ ៕






































