ផ្លូវចំនួន១០១ខ្សែនៅក្នុងក្រុងសៀមរាបបានកំពុងស្ថាបនា និងជួសជុលរួចរាល់នៅក្នុងអំឡុង៣ខែទៀត

0

សៀមរាប៖ ថ្ងៃទី០៩ខែមីនាឆ្នាំ២០២០-នៅក្នុងឱកាសចុះត្រួតពិនិត្យសកម្មភាពស្ថាបនាផ្លូវនានាក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៩ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសាព័ត៌មានថា ខណៈដែលស្ថានភាពភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប មានការថយចុះ អាជ្ញាធរខេត្តសៀមរាប បានកំពុងតែបង្កើនការងារអភិវឌ្ឍន៍ជាច្រើន នៅក្នុងខេត្ត ក្នុងនោះមានផ្លូវចំនួន១០១ខ្សែនៅក្នុងក្រុងសៀមរាបបានកំពុងស្ថាបនា និងជួសជុល ក្នុងនោះមានផ្លូវប្រភេទចាក់បេតុង ផ្លូវចាក់កៅស៊ូ និងផ្លូវក្រាលគ្រួសក្រហម ហើយផ្លូវទាំងនេះ និងរួចរាល់ អាចធ្វើចរាចរបាននៅក្នុងអំឡុង៣ខែទៀត បើសិនជាគ្មានបាតុភូអ្វីធ្វើឱ្យប៉ះពាល់ដំណើរការងារសាងសង់នេះ។

ក្រៅពីនេះ អាជ្ញាធរខេត្តសៀមរាប បានកំពុងតែជំរុញឱ្យអាជ្ញាធរក្រុងស្រុកបង្កើនការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍ថ្មីៗផ្សេងៗក្រៅពីប្រាសាទ ឱ្យចប់នៅត្រឹមឆ្នាំនេះ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ដែលឯកឧត្តមរំពឹងថា ៦ខែឬ១ឆ្នាំទៀត ភ្ញៀវទេសចរ និងមកទស្សនាខេត្តសៀមរាបច្រើនឡើងវិញ ហើយពេលនោះខេត្តសៀមរាប និងមានអ្វីៗល្អទទួលភ្ញៀវទេសចរបាន ដូចជាមានផ្លូវស្អាត មានផ្ទះស្អាត និងមានតំបន់ទេសចរណ៍ថ្មីៗជាច្រើនទៀតក្រៅពីអង្គរ។ ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តសៀមរាបក៏មានផែនការអភិវឌ្ឍន៍ក្រុងឆ្នាំ២០២០ដល់ឆ្នាំ២០២៤ ៕