ខេត្តតាកែវ៖ នៅរសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព. ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាង លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណេីរដោយក្រុមការងារ ស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញសួរសុខទុក្ខលោក អនុសេនីយ៍ឯក ថូ ប្រសិទ្ធ នាយផ្នែក ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលរបួសគេហដ្ឋានស្ថិតនៅភូមិសង្ហារ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
ក្នុងឱកាសនោះដែរលោក វរសេនីយ៍ឯក ស្នងការរង បាននាំយកថវិការផ្ទាល់ខ្លួនរបស់ លោក ឧត្តមសេនីយ៍ទោ ស្នងការ និងថវិកាមិត្តរួមការងារ មួយចំនួនប្រគល់ជូនលោកអនុសេនីយ៍ឯក ថូ ប្រសិទ្ធ ដេីម្បីចូលរួមចំណែកកាត់បន្ថយក្នុងការចំណាយទៅលេីថ្លៃព្យាបាលផ្សេងៗបានមួយចំនួន
ព្រមទាំងបានសំណេះសំណាលជាមួយក្រុមគ្រួសារនិងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវផងដែរ៕







































