លោកឧត្តមសេនីយ៍ត្រីកងសៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារអបអរសាទរខូបលេីកទី១០៩ទិវាអន្តរជាតិនារី៨មីនា២០២០

0

ព្រះវិហារ កាលពី រសៀលថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះវិហារ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលពាក់ព័ន្ធ និវត្តន៍ជន ភរិយាគ្រួសារអាវុធហត្ថ និងអាវុធហត្ថនារី ០៧នាក់ផងដែរ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ ភរិយាគ្រួសារអាវុធហត្ថអាវុធហត្ថចំនួន ៣៣នាក់ និងអាវុធហត្ថនារីចំនួន ០៧នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០.០០០រៀល សារ៉ុង០១ និងបានរៀបចំអាហារសាមគ្គីរួមគ្នា
ផងដែរ។
ដោយសែមឡុំ