អាជ្ញាធរ ខេត្ត កំពង់ចាម បានប្រារព្ធ ទិវា ជាតិ បង្ការ និង ពន្លត់ អគ្គីភ័យ លើក ទី ៤ នៅ អនុវិទ្យាល័យ ព្រៃ ចក្រី

0

កំពង់ចាមៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម បាន អញ្ជើញ ចូល រួម ប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យលើកទី៤ សំរាប់ខេត្តកំពង់ចាម ដែល ពិធី នេះ ត្រូវ បាន ប្រារព្ធ ឡើង នាព្រឹក ថ្ងៃ ទី ១០ ខែមីនា ឆ្នាំ ២០២០ នៅ អនុវិទ្យាល័យ ព្រៃ ចក្រី ស្ថិត នៅ ក្នុង ឃុំ អូរ ស្វាយ ស្រុក កំពង់សៀម ខេត្ត កំពង់ចាម ដោយ មានការ អញ្ជើញ ចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត កង កម្លាំង ប្រដាប់ អាវុធ ទាំង ៣ កម្លាំង ស .ស .យ .ក ស្រុក និង បងប្អូន ប្រជាពលរដ្ឋ លោក គ្រូ អ្នក គ្រូ សិស្សានុសិស្ស កម្មករ កម្មការិនី រោងចក្រ ជាច្រើន នាក់ ផង ដែរ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត កំពង់ចាម បានធ្វេីសេចក្តីីរាយការណ៍ អំពីសភាពការណ៍គ្រោះអគ្គីភ័យ ដែលកើតមានឡើង នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ក្នុងឆ្នាំ២០១៩កន្លងទៅ និង ក្នុង ត្រីមាស ទី ០១ ដេីម ឆ្នាំ ២០២០នេះ គឺមានករណី គ្រោះអគ្គីភ័យ ចំនួន៤៩ករណី បណ្តាលឲ្យឆេះផ្ទះ៥៧ខ្នង ស្លាប់ មនុស្ស ម្នាក់ របួស ២នាក់ និង ខូចខាត ទ្រព្យ សម្បត្តិ អស់ ជា ច្រើន ។ បេី ប្រៀបធៀបទៅ នឹង ឆ្នាំ ២០១៨ កេីន ឡើង ចំនួន ១៧លេីក។ ក្នុង នោះ ស្នងការរដ្ឋាននគរបាល ខេត្ត ក៏ មាន រថយន្ត ពន្លត់ អគ្គីភ័យ ចំនួន ១៥គ្រឿង សម្រាប់ អន្តរាគមន៍ ទប់ស្កាត់ ករណី គ្រោះអគ្គីភ័យ ផង ដែរ ។

លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បាន ថ្លែង ការកោតសរសើរ ដល់កងកម្លាំងនគរបាលដែលកន្លងមក បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេល ដែលមានគ្រោះអគ្គីភ័យកើតឡើងម្តងៗ ។
ជាមួយគ្នានោះ ឯកឧត្ដម អភិបាលខេត្ត ក៏ បានអំពាវនាវសូម ឲ្យ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវមានស្មារត ប្រុងប្រយ័ត្ន ខ្ពស់ ក្នុងការចូមរួម បង្ការទប់ស្កាត់ គ្រោះ អគ្គីភ័យ ព្រោះការងារបង្ការទប់ស្កាត់គ្រោះ អគ្គីភ័យ មិន មែន ជា កាតព្វកិច្ច របស់នណារម្នានោះទេក់ ប៉ុន្តែវាគឺជាកាតព្វកិច្ច របស់ យេីង ទាំង អស់ គ្នា ដូច្នេះ នៅគ្រប់លំនៅដ្ឋានរបស់បងប្អូនទាំងអស់គ្នា គួរ តែ មាន ឧបករណ៍ បង្ការ ពន្លត់ អគ្គីភ័យ និងត្រូវត្រៀមឧបករណ៍សម្ភារៈ សាមញ្ញៗ មាន ដូចជា ភួយ ខ្សាច់ មាន ទឹក បំរុងទុកពេញពាង បេី មាន ទុយយោ ទឹក ម៉ូទ័រ បូម ទឹក ម៉ាស៊ីនបូមបាញ់ទឹក កាន់តែ ប្រសើរ សម្រាប់ពេលដែលមានភ្លេីងឆេះគ្រាដំបូង។ ជា ពិសេស ត្រូវ ពិនិត្យ មេីល ប្រព័ន្ធ បច្ចេកទេស ខ្សែ បណ្តាញ អគ្គិសនី ផងដែរ ។

គួរ បញ្ជាក់ ផង ដែរថា ក្នុង ពិធី នេះក៏មានការបង្ហាញពីសកម្មភាពជួយ អន្តរាគមន៍ពន្លត់អគ្គីភ័យមានលក្ខណៈសាមញ្ញ ដោយប្រើប្រាស់ភួយជ្រលក់ទឹក បាល ប្រភេទ ពន្លត់ អគ្គីភ័យ បំពង់ពន្លត់អគ្គីភ័យ ដែលជាវិធី សាស្ត្រ សង្គ្រោះបឋមក្នុងពេលមានគ្រោះអគ្គីភ័យ និងការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចេញជួយអន្តរាគមន៍ពេលមានគ្រោះអគ្គីភ័យកេីតឡេីងផងដែរ ៕