ខេត្តត្បូងឃ្មុំ ៖ សង្វៀនជល់មាន់បៀរអាប៉ោង បានបើកឆាកប្រកួតជារៀងរាល់ថ្ងៃ តើលោកស្នងការនគរបាល ខេត្តត្បូងឃ្មុំ និង លោក ចៅហ្វាយខេត្តត្បូងឃ្មុំ មានដឹងដែរឬទេ? ខណៈមានសំនួរ ពីសំណាក់មហាជនថា បនល្បែងទាំងនេះ បាននាំគ្នាលេងយ៉ាងគគ្រឹកគ្រេង ក្រោមរុន្ធច្រមុះលោកចៅហ្វាយខេត្តត្បូងឃ្មុំ និងក្រោមឃ្លៀករបស់លោកស្នងការខេត្តត្បូងឃ្មុំ ។
បនល្បែងស៊ីសង ដែលត្រូវបានគេស្គាល់ឈ្មោះថាមានម្ចាស់ឈ្មោះ ហេងនិងលោកលឹម ដែលបានព្យាយាម បាញ់ភោមដាក់ចៅហ្វាយខេត្តត្បូងឃ្មុំ និងព្យាយាម យកលាមក មកជូតមុខលោកស្នងការនគរបាល ខេត្តត្បូងឃ្មុំ នូវទង្វើដ៏អាក្រក់ដែលសង្គមស្អប់ខ្ពើម និងជាបំរាម ក៏ដូចជាបទបញ្ជាដាច់ខាត របស់សម្តេចក្រឡា ហោម ស ខេង ឧបននាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឲ្យតាមបណ្តាខេត្តក្រុង និងស្នងការខេត្តក្រុង ត្រូវលុបបំបាត់ទាំងស្រុង នូវល្បែងស៊ីសង តែផ្ទុយទៅវិញ ហេតុអ្វីបានជាខេត្តត្បូងឃ្មុំអាចលេងដោយសេរីបាន។
ទីតាំងបនល្បែងស៊ីសង មានមាន់ជល់ បៀរ អាប៉ោង យូគី ដែលកំពុងតែថ្កើននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានទីតាំងនៅចំណុចច្រកដូង៧ដើម ស្ថិតក្នុងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ខែមីនា ឆ្នាំ២០២០ គឺត្រូវបានគេស្គាល់ថា មានលោក លឹមជាអ្នកមេការមើលការខុសត្រូវក្នុងបនល្បែងនេះតែម្តង ហើយក៏ជាអ្នកមហាអែបអប ពូកែលុញពង អ្នកតូចអ្នកធំ រួមទាំង សមត្ថកិច្ចដែលអសមត្ថភាពទាំងឡាយ កំពុងតែយកតួនាទី និងកាតព្វកិច្ច មកប្តូរនិងកាកសំណល់លុយរបស់បនល្បែង។
មហាជនបាន មានការងឿងឆ្ងល់ថា តើលោក អភិបាល ខេត្តត្បូងឃ្មុំ និងលោកស្នងការខេត្តត្បូងឃ្មុំថា ?តើលោកទុក បនល្បែងស៊ីសងនេះ ដើម្បីអ្វី? ហើយដល់ពេលហើយនៅ ក្នុងការបង្រ្កាប ? ចំពោះមន្ត្រីក្រោមឱវាទ លាក់របាយការណ៍ ឬលោកទាំងពី ពុំដែលចុះមកពិនិត្យទីតាំងល្បែងស៊ីសងសោះ អានតែរបាយការណ៍ថ្នាក់ ក្រោម ឬក៏ត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងល្បែងស៊ីសងទៅហើយ?។
ក្នុងនោះដែរ ប្រជាពលរដ្ឋ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះភារកិច្ចបំរើរាស្រ្តរបស់លោក ចៅហ្វាយ ខេត្តត្បូងឃ្មុំ និងលោកស្នងការខេត្ត ដែលបណ្តែតបណ្តោយ ឲ្យមានបនល្បែងស៊ីសង ដោយគ្មានការបង្រ្កាប នោះឡើយ មហាជនបានសម្តែងការព្រួយបារម្ភណ៍ នូវអំពើចោរកម្មនិងភាពអសន្តិសុខនៅក្នុងភូមិ-ឃុំ ដែល ជាការផ្ទុយ ពីគោលនយោបាយភូមិឃុំមានសុវត្តិភាព ទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ។
ក្នុងនោះប្រភពប្រជាពលរដ្ឋ បានទម្លាយឲ្យដឹងថា ល្បែងស៊ីសង នៅច្រកដូង៧ដើម ស្ថិតក្នុងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា បនល្បែងស៊ីសងដែលទទួលបានច្បាប់ អនុញ្ញតិឲ្យបើកមណ្ឌលកំសាន្ត ដូចជាកាស៊ីណូ និងល្បែងស៊ីសងទាំងឡាយ សម្រាប់នាំចំណូលចូល ពីការបង់ពន្ឋជូនរដ្ឋ ហើយក៏មានកិច្ចសន្សាច្បាស់លាស់ ដោយមិនអនុញ្ញតិ ឲ្យជនជាតិខ្មែរចូលលេងល្បែងទាំងនេះ នោះឡើយ តែអនុញ្ញាតិឲ្យជនបរទេស ចូលលេងកំសាន្ត តែផ្ទុយទៅវិញ គឺម្ចាស់សៃវៀនមាន់ បានយកឃ្លាំង របស់លោក ឧញ៉ាម្នាក់ បង្កើ់តជាបនល្បែងស៊ីសង លេងយ៉ាងកក្រើកដី គ្មានទេជនបរទេស មានខែ្មរសុទ្ធ លេងពីព្រឹកទល់ភ្លឺ ភ្លឺទល់យប់ ។
ដោយ វណ្ណៈ កិតិ្តស័ក្កិ