សៀមរាប៖ក្រុមហ៊ុនលន់អាស៊ីថិចដែលមានឈ្មោះប៉ូ ជាថៅកែបាននឹងកំពុងតែធ្វើសកម្មភាពសម្រុកកាប់បំផ្លាញព្រៃឈើនឹងដឹកជញ្ជូនឈើដោយរថយន្តខ្នាតធំៗប្រភេទយីឌុបកក្រើកនៅទឹកដីភាគខាងជើងបឹងទន្លេសាបខណះពេលដែលក្រុមហ៊ុន១នេះនៅមិនទាន់មានអាជ្ញាប័ណ្ណពីប្រមុខរាជរដ្ឋាភិបាលរួមនឹងក្រសួងពាក់ព័ន្ទនៅឡើយ។
យោយតាមប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់បានបង្ហើបឲ្យដឹងថាបច្ចុប្បន្ននេះក្រុមហ៊ុនលន់អាស៊ីថិចបាននឹងកំពុងតែរត់ការសូមអាជ្ញាប័ណ្ណពីរដ្ឋាភិបាលនឹងក្រសូងពាក់ព័ន្ទជាពិសេសក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់និងនេសាទ ក្រសួងបរិស្ថាននតែការរត់សូមច្បាប់អាជ្ញាប័ណ្ណនោះនៅមិនទាន់មានការឯកភាពឬស៊ីញ៉េពីរដ្ឋាភិបាលក៍ដូចជាក្រសួងពាក់ព័ន្ទនៅឡើទេដោយសារតែថ្នាក់លើកំពុងតែពិនិត្យឯកសារនឹងទំហំនៃផ្ទៃដីនៅចំណុចស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យនោះមានការផលប៉ះពាល់លើដីប្រជាពលរដ្ឋដែរទេ។
មន្ត្រីរដ្ឋបាលព្រៃឈើបន្ថែមថាបើទោះបីជាក្រុមហ៊ុនលន់អាស៊ីថិចមិនទាន់មានច្បាប់អាជ្ញាប័ណ្ណសម្រចពីរដ្ឋាភិបាលក៍ដោយតែក្រុមហ៊ុនមួយនេះហាក់បីជាមានសិទ្ធមុនចេញអាជ្ញាប័ណ្ណដោយបានធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើនឹងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងបំផុតនៅស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យយកទៅលក់នៅខេត្តសៀមរាបនឹងខេត្តបន្ទាយមានជ័យតាមតែអំពើចិត្តដោយមិនមានការបង្ក្រាបឬត្រួតពិនិត្យពីមេព្រៃជំនាញនោះឡើយ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្រុមហ៊ុនលន់អាស៊ីថិចដែលទទួលរងនូវការរិគន់យ៉ាងខ្លាំងពីមន្ត្រីអង្គការឃ្លាំមើលបទល្មើសព្រៃឈើនោះត្រូវបានថៅកែឈ្មោះប៉ូ ដែលគេចាត់ទុកថាជាមេក្លោងរកស៊ីឈើដោយខុសច្បាប់ដ៍ធំអួតអាងប្រាប់សមត្ថកិច្ចថាក្រុមហ៊ុនរបស់គេមានច្បាប់ពីរដ្ឋាភិបាលលើផ្ទៃដី៤០៩៥ហិកតានៅស្រុកត្រពាំងប្រាសាទ។ប៉ុន្តែទាំងនេះគ្រាន់តែជាប្រភពក្រៅផ្លូវការតែប៉ុណ្ណោះ។ សេចក្ដីរាយការណ៍បន្ថែមថាដោយសាតែក្រុមហ៊ុនលន់អាស៊ីថិចបានដៃក្នុងការកាប់បំផ្លាញព្រៃឈើនឹងដឹកជញ្ជូនឈើលក់ដោយសេរីបានរលូនមុនអាជ្ញាប័ណ្ណក៍ព្រោះតែមានការឃុបឃិតគ្នារជាមួយនាយផ្នែករដ្ឋបាលព្រៃឈើអន្លង់វែងឈ្មោះឃុនប៊ុនហេងបើកដៃឲ្យទើបមេឈ្មួញឈ្មោះប៉ូ ហ៊ានកាប់បំផ្លាញនឹងដឹកជញ្ជូនគ្មានញញើតច្បាប់។
សមត្ថកិច្ចជាច្រើនបាននិយាយថាក្រុមហ៊ុនលន់អាស៊ីថិចបានប្រើប្រាស់រថយន្តខ្នាតធំៗប្រភេទយីឌុបក្នុងការដឹកជញ្ជូនឈើប្រភេទលេខ២និងឈើប្រណិតៗចេញពីទីតាំងរោងម៉ាស៊ីនយកទៅលក់នៅខេត្តសៀមរាបនឹងបន្ទាយមានជ័យឲ្យដេប៉ូមួយចំនួនហើយទៀតសោទការដឹកជញ្ជូននោះរថយន្តបានផ្ទុកឈើលើសទម្ងន់នាំឲ្យបំផ្លាញផ្លូវយ៉ាងធ្ងន់ធ្ងរផងដែរ។ក្នុងនោះដែរលោកប៉ូ ក៍បានចាត់ចែងឲ្យកម្មករធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្សគូលែនព្រហ្មទេពនិងប្រមូលយកទៅស្តុកទុកនៅក្នុងរោងម៉ាស៊ីនអាជ្រៀកដោយខុសច្បាប់លាន់លឺពេញព្រៃ។
សកម្មភាពកាប់បំផ្លាញព្រៃឈើរបស់ក្រុមហ៊ុនលន់អាស៊ីថិចដែលមានថៅកែឈ្មោះប៉ូនេះជាសកម្មភាពបទល្មើសមួយយ៉ាងធ្ងន់ធ្ងនាំឲ្យព្រៃឈើនៅខាងជើងបឹងទន្លេសាបទទួលរងនូវការវិនាសសកម្មរលាយឆាប់ៗខាងមុខនេះប៉ុន្តែបើទោះបីជាមហន្តរាយព្រៃឈើយ៉ាងនេះក្ដីក៍សមត្ថកិច្ចជំនាញពាក់ព័ន្ទមិនខ្វាយខ្វល់ដែរព្រោះឈ្មួញប៉ូបង់លុយឲ្យអស់ហើយទើបមេឈ្មួញរូបនេះហ៊ានប្រឆាំងបទបញ្ជាលេខ០០២របស់សម្ដេចតេជោហ៊ុនសែន។មិនអាចបំភ្លឺពីលោកប៉ូ បានទេដោយទូរស័ព្ទចូលគ្មានអ្នកទទួល។