ពោធិសាត់៖ ផ្លូវមួយដែលតភភ្ជាប់គ្នាចេញពីស្រុកវាលវែង ទៅឃុំថ្មដា ព្រំដែនខ្មែរថៃ ជួបកាលំបាក់យ៉ាងខ្លាំង ចាប់តាំងពីរដូវវស្សាចូលមកដល់រយះជិត២ខែមកហើយ ។ ប្រជាពលរដ្ឋក៍ដូចជាកងកំលាំងប្រដាប់អាវុធជួរមុខ ដែលឈរជើងនៅដំបន់នោះ ពេលធ្វើដំណើរទៅមកទីប្រជុំជន ដូចជាមកទីរួមស្រុកវាលវែង និងទីរួមខេត្តពោធិសាត់ ដើម្បីទិញសំភារះប្រើប្រាស់ មានកាជួបលំបាក់យ៉ាងខ្លាំង ។ 
ដោយពេលខ្លះត្រូវបានជាប់គាំង ដេកនៅកណ្ដាលព្រៃភ្នំនិងក្រោមដំណក់ទឹកភ្លៀងអស់មួយយប់មួយថ្ងៃក៍មានដែរ ។ ព្រោះពេលខ្លះដោយសារតែបាក់ដី កាត់ផ្ដាច់ផ្លូវ ទឹកជនលិចលើផ្លូវ និង មានពេលខ្លះផ្លូវរអឹលខ្លាំងជាប់រថយន្តតាមផ្លូវក៍មានដែរ ។ ហែតុនេះសួមខាងអាជ្ញាធម៏ខេត្ត ជាពិសេសផ្នែកខាងមន្ទីសាធារណះកានិងដឹកជញ្ជូនខេត្ត មេត្តាយកគ្រឿងច័ក្រជួយសំរួលផ្លូវយុត្តិសាសឡើងវិញជូនពួកគាត់ផង ។ 
បើតាមលោក គួយ សារឿន ស្នងការងទទួលទិសខាងនគរការពារព្រំដែន ខែ្មរ ថៃ ដែលបានធ្វើដំណើររាលថ្ងៃក្នុងកោច្ចការព្រំដែននោះបានអោយកម្ុជាថ្មីដឹងថា ។ រយះពេលជិត២ខែហើយ ចាប់ពីទីរួមស្រុកវាលវែងទៅឃុំថ្មដា ព្រំដែនខ្មែរថៃ ដែលជាដំបន់ភ្នំព្រៃស្រោងក្រាស់ ។ គឺឃើញពន្លឺថ្ងៃតិចណាស់ ភ្លៀងតយបតថ្ងៃធ្លាក់ជាប់គ្នាតិចនិងច្ថើនជាប្រចាំ ប្រជាពលរដ្ឋជាមួយកំលាំងប្រដាប់អាវុធ ដែលត្រូវធ្វើដំណើរទៅមក ឆ្លងកាត់ផ្លូវមួយខ្យែនេះ ប្រឈមនិង ភាពលំបាក់យា៉ងដោយសាតែ ឡើងភ្នំចុះភ្នំជួបប្រឈមមុខនិងផ្លូវលំបាកនេះ ។ ពេលខ្លះទឹកជនលិចផ្លូវ បាក់ដីកាត់ផ្លូវ និងរថយន្ដខូចតាមផ្លូវក៍មានដែរ ។ 
លោក គួយ សារឿន ក៍បានបន្តថា ប្រជាពលរដ្ឋនិងកំលាំងជួមុខ បានសំណូមពរអោយខាងអាជ្ញាធម៏ ជាពិសេសផ្នែកមន្ទីសាធារណះកានិងដឹកជញ្ជូនខេត្តពោធិសាត់ មេត្តជួយសំរួលផ្លូវនេះអោយពួកគាត់ផង ។ លោកក៍បានបញ្ជាក់ថា ចំពោះផ្លូវមួយខ្សែលេខ៥៦នេះដែរ ចាប់ពីទីរួមស្រុកវាលវែង មកដល់ផ្លូវជាតិលេខ៥ទីរួមខេត្តពោធិសាត់ គឹត្រូវបានខាងផ្នែកមន្ទីសាធារណះការនិងដឹកជញ្ជូននបានសំរួលផ្លូវនេះយ៉ាងស្អាតក្នុងការធ្វើដំណើរ 
។ខេមរាបានឆ្វើការទំនាក់ទំនង់ទៅលោក កាង ប៉េង ហាក់ ប្រធានមន្ទីសាធារណះកានិងដឹកជញ្ជូនខេត្តពោធិសាត់ ដើម្បីឆ្លើយតបទៅនិងផលលំបានរបស់ប្រជាពលរដ្ឋនិងកំលាំងប្រដាប់អាវុធលោក បានអោយដឹងថា។ នៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ត្រូវថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០១៤ កំលាំងសាធារណះការបស់លោកបានយកគ្រឿងច័ក្រទៅសំរួលផ្លូវនោះជូនបងប្អូនហើយ ។ លោកក៍បានបន្តថា ផ្លូវមួយខ្សែនេះគឺលោកបានដឹងនិងជួសជុលរៀងរាល់ឆ្នាំជាប្រចាំហើយ ។ មូលហេតុដែលយឹតយ៉ាវនោះគឹដោយសាតែគ្រឿងច័ក្រយើង យកឡើងភ្នំទៅអត់ទាន់រូច ដោយសារតែភ្លៀងធ្លាក់ខ្លាំង ហើយផ្លូវរអឹលខ្លាំង ខ្លាចធ្លាក់ជ្រោះភ្នំទៅ នាំអោយប្រើរយះពេលយូ ។


































