ខេត្តកំពង់ឆ្នាំង ស្នងការខេត្តបានបង្ហាញមុខអ្នកជួញដូរ ១១នាក់និងប្រើប្រាស់ ៥នាក់សរុបចំនួន ១៦នាក់ នៅហាង ហាងខារ៉ាអូខេ KTV គ្រួសារ និងត្រូវបានប្រើពេលវេលា៤ថ្ងៃ ៣យប់ដើម្បីក្តោបមុខសញ្ញាចែកចាយ ជួញដូរគ្រឿងញៀន ក្រោមការបញ្ជាពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង និងដឹកនាំបង្រ្កាបដោយ 
លោកវរសេនីយ៍ឯក វ៉ាន់ ធាវុឌ្ឃ ស្នងការរងទទួលបន្ទុកផែនការប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។សមត្ថកិច្ចនៃស្នងការនគរបាល បានចុះគ្រឿងញៀននៅហាងខារ៉ាអូខេ KTV និងបានក្របួចម្ចាស់ដែលជាស្រ្តីម្នាក់ជើងខ្លាំងម្នាក់ ចំណុចផ្ទះភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលទីតាំងហាងខារ៉ាអូខេ KTVនេះ គឺ
ជាទីតាំងសិស្សសាលាចូលច្រៀង និងគេចវេសពីការរៀនសូត្រ ថែមទាំងបានប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដែលបានផ្តល់ទីតាំងពីម្ចាស់ហាងឲ្យមានការជួញដូរនិងចែកចាយគ្រឿងញៀន តែទោះបីជាមាន ការឃាត់ខ្លួនស្រ្តីម្ចាស់ហាងខារ៉ាអូខេ ក៏ម្ចាស់ហាងនៅតែទម្លាប់ប្រើប្រាស់ប្រពៃណីអន្តរាគមន៍ ដើម្បីគេចវេស ពីសំណាញ់ច្បាប់ បើទោះបីសម្តេចតេជោ បានព្រមានខ្លាំងៗទៅលើមន្រ្តីអនុវត្តច្បាប់ទាំងនោះក៏ដោយ ក៏ខេត្តកំពង់ឆ្នាំមិនទាន់អាចប្រើប្រាស់វិធានការក្តៅនោះឡើយ។
គួរបញ្ជាក់ផងដែរថា កន្លងមកខាងខារ៉ាអូខេ មួយនេះត្រូវបានសមត្ថកិច្ចបង្រ្កាបករណីជួញដូរគ្រឿងញៀនម្ដងហើយហើយ តែស្រ្តីជើងខ្លាំងនៅតែមិនព្រមអនុវត្តតាមការណែនាំរបស់ព្រះរាជអាជ្ញា បែរជាថ្កើននិងបញ្ជា បើកទីតាំងឲ្យមានការជួញដូរគ្រឿងញៀន ទើបឈានដល់ការបង្រ្កាបជាលើកទី២ និងគ្មានឳកាសនិង បានបើកសារជាថ្មី ប៉ុន្តែទោះជាយ៉ាងណា ម្ចាស់ទីតាំងដែលបានឃាត់ខ្លួន ត្រូវបានជួយឲ្យមានសេរីភាព ឡើងវិញ ពីអ្នកមានអំណាចចំនួន២រូបនៅក្នុងខេត្តកំពង់ឆ្នាំង។
លោក អ៊ិត សុធាព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជាឲ្យបិទទីតាំងហាងខារ៉ាអូខេមួយនេះមិនឱ្យបើកជារៀងរហូត ដោយបានរំលោភលើកិច្ចសន្យាកាលពីលើកមុន ដែលមានការលបលួចបើកហើយឲ្យមានការប្រព្រឹត្តគ្រឿងញៀន កាលពីរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្នុងឳកាសបង្ហាញមុខជនដែលពាក់ព័ន្ធជាមួយនឹងការជួញដូរចែកចាយរួមគំនិតនិងប្រើប្រាស់ចំនួន ១៦ នាក់ ។
ការបង្រ្កាបទីតាំងខារ៉ាអូខេនេះ បានបញ្ជាដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងផ្ទាល់ដោយសហការជាមួយកម្លាំងអធិការក្រុងកំពង់ឆ្នាំង ដោយប្រើរយៈពេលអស់ ៤ថ្ងៃ ឈានដល់ការបង្ក្រាបអ្នកជួញដូរគ្រឿងញៀន ចែកចាយ និងប្រើប្រាស់ ចំនួន ១៦នាក់ ដោយក្នុងនោះអ្នកជួញដូរ ចែកចាយ រួមទាំងអ្នកផ្សំគំនិត ចំនួន ១១នាក់ ចំណែកអ្នកដែលប្រើប្រាស់ចំនួន ៥នាក់ ។
ចំណែកអ្នកចែកចាយនិងអ្នកសមគំនិត១១នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការតាមនីតិវិធីច្បាប់ ចំណែកអ្នកប្រើប្រាស់ ៥នាក់ ត្រូវអនុវត្តតាមនីតិវិធី នៃការធ្វើកិច្ចសន្យា អប់រំ ណែនាំ ជាលើកទី១ ហើយឲ្យវិលត្រឡប់ទៅផ្ទះវិញ វត្ថុតាងទៅដកហូតមាន (ថ្នាំញៀន ៥២ បញ្ចប់ ជញ្ជីងថ្លឹង ៣គ្រឿង ម៉ូតូ ៩ គ្រឿង កាំភ្លើងខ្យល់១ កាំភ្លើងបាញ់ហ្គាស១ ទូរស័ព្ទ ៩ គ្រឿង ឧបករណ៍វេចខ្ចប់និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួន)។
ដោយ វណ្ណៈ កិត្តិស័ក្កិ




































