ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ និងប្រគល់ប័ណ្ណសរសើរ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប

0

ខេត្តកែប ៖ នៅរសៀលថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ និងប្រគល់ប័ណ្ណសរសើរ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប។

ពិធីខាងលើក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ ជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងឯកឧត្តម ព្រុំ គន្ធិ អភិបាលរងខេត្ត។

ពិធីខាងលើមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ប្រតិភូអមដំណើរគណៈធិបតី លោកព្រះរាជអាជ្ញារងរងខេត្តកំពត លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តលោក លោកស្រីស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការវរសេនាតូច៤៣០ មន្ទីរពាក់ព័ន្ធ នាយការិយាល័យ អធិការក្រុង ស្រុកនិងមន្ត្រីពាក់ព័ន្ធសរុបចំនួន៣៥១នាក់។

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិនិងប្រគល់ប័ណ្ណសរសើរ ចំនួន៣០៣នាក់ ស្រី២៦នាក់ ក្នុងនោះរួមមាន៖ប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងចំនួន២៩នាក់,បំពាក់ឋានន្តរស័ក្កិចំនួន១៨នាក់ និងប្រគល់ប័ណ្ណសរសើរចំនួន២៥៦នាក់។

ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានអញ្ជើញឡើងធ្វើរបាយការស្វាគមន៍ និងរាយការពីសមិទ្ធផលការងារដែលជាស្នាដៃនៃកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលខេត្តដែលសម្រេចបានក្នុងរយៈពេលកន្លងមកជូនគណៈអធិបតីនិងអង្គពិធីជ្រាប។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជើញបំពាក់ឋានន្តរស័ក្តិ និងប្រគល់សេចក្តីសម្រេច និងប្រកាសជូនដល់មន្ត្រីដែលមានស្នាដៃ ព្រមទាំងកោតសរសើរនូវស្នាដៃខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលយើង រហូតសម្រេចបាននូវកិច្ចការសំខាន់ៗជាច្រើន ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិក និង ឯកឧត្តម ព្រុំ គន្ធិ អភិបាលរងខេត្តកែបក៏មានមតិសំណេះសំណាល និងផ្តាំផ្ញើដល់មន្ត្រីដែលត្រូវបំពាក់ឋានន្តរស័ក្តិថ្ងៃនេះទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបន្ថែមទៀតដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ បន្ថែមពីនេះត្រូវគោរពឱ្យបានមុឺងម៉ាត់ វិន័យរបស់កងកម្លាំងនគរបាលជាតិ ដើម្បីក្លាយខ្លួនជាមន្ត្រីគំរូ មានរបៀបរបបការងារល្អ ឆ្លើយតបបានសំណូមពរការងារបច្ចុប្បន្ននេះផងដែរ៕