​​សង្ស័យ​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ប្រកាន់​បក្សពួក ទើប​ដោះលែង​ក្រុម​ក្មេង​ទំនើង​២​នាក់ ក្នុងចំណោម​១០​នាក់ ឲ្យ​រួចខ្លួន​

0

​ខេត្ត​ប៉ៃលិន ៖​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ ធ្វើ​ការចាប់​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​១០​នាក់ ខណៈ​ពួកគេ​ចេញពី​ក្លិប​រាំ​កម្សាន្ត​មួយកន្លែង​នៅក្នុង​ក្រុងប៉ៃលិន រួច​នាំគ្នា​ទៅ​អង្គុយលេង​ស្រែក​ឡូឡា​បង្ក​ភាពអនាធិបតេយ្យ​នៅលើ​សួន​កុមារ ទល់មុខ​សាលាខេត្ត​ប៉ៃលិន ។ ហេតុ​ការ​ណ៏​ចុះ​ឃាត់ខ្លួន​ក្មេង​ទំនើង​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​២ និង​១០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៨ កក្កដា ២០១៤ ស្ថិតនៅ​ចំណុច​សួន​កុមារ​ទល់មុខ​សាលាខេត្ត​ប៉ៃលិន ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។download (5)

យោងតាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដែល​ចេញ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​ក្នុង​បណ្តាញ​នោះ​ដាក់ឈ្មោះថា​«​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន » បាន​ឲ្យ​ដឹងថា​៖ នៅ​ថ្ងៃទី ១៨ ខែ​កក្ត​ដា ឆ្នាំ​២០១៤ វេលា​ម៉ោង ២:១០​នាទី​ទៀបភ្លឺ​សមត្ថកិច្ច​នគរបាល ខេត្ត​ប៉ៃលិន បានធ្វើការ​ចុះបង្ក្រាប​ក្មេង​ទំនើង​នៅ​ចំណុច សួន​កុមារ​ទល់មុខ​សាលាខេត្ត​ប៉ៃលិន​។ កម្លាំង​ជំនាញ​បាន​សហការ ជាមួយ​កម្លាំង អន្តរា​គម​ន៏ ធ្វើការ​បង្ក្រាប ជាក់ស្តែង នៅ​ចំណុចកើតហេតុ​ខាងលើ​និង​ចាប់បាន​ក្មេង​ទំនើង​ចំនួន ១០​នាក់​។download (6)

បច្ចុប្បន្ន ជំនាញ កំពុងធ្វើការ​អប់រំ និង​អនុវត្ត​ទៅតាម​និតិ​វិធី​ច្បាប់​។​ប៉ៃលិន​, ថ្ងៃទី 18-07-2014 ។​ ​សូមបញ្ជាក់ថា​៖ នៅ​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៤ នេះ អ្នកឆ្លើយឆ្លង​ព័​ត៏​មាន​កម្ពុ​ជាថ្មី បាន​ចុះ​យក​ព័​ត៏​មាន​ក្រុម​ក្មេង​ទំនើង​ទាំង​១០​នាក់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ប៉ុន្តែ​ត្រួវបាន​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ឲ្យ​ឈ្មោះ​មក​តែ​៨​នាក់​ប៉ុណ្ណោះ ដោយឡែក​២​នាក់​ទៀត​ត្រួវបាន​គេ​ដោះលែង ។​

​ក្មេង​ទំនើង​ដែល​សមត្ថកិច្ច​ប្រគល់​ឈ្មោះ​ឲ្យ​រួមមាន​៖ ទី​១​ឈ្មោះ ហ៊​ល សុ​ភី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ,​ទី​២​ឈ្មោះ ថេ​ង សុធា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ,​ទី​៣​ឈ្មោះ​នឿន លីន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ,​ទី​៤​ឈ្មោះ​នឿន លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​,​ទី​៥​ឈ្មោះ នេន ឌុ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ,​ទី​៦​ឈ្មោះ​ចៀន ចិត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ,​ទី​៧​ឈ្មោះ​ដៀ​ត វាសនា ភេ​ទ្រុស អាយុ​១៨​ឆ្នា​ម ,​ទី​៨​ឈ្មោះ​ភី ប៊ុន​ថៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទាំងអស់គ្នា​រស់នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​ ​download (7)

ពាក់​ពន្ធ​ករណី​ខាងលើនេះ ប្រភពពី​ប្រជាពលរដ្ឋ​បាន​រិៈ​គន់​ថា​៖​ការដោះលែង​ក្រុម​ក្មេង​ទំនើង​២ ក្នុងចំណោម​១០​នាក់ ឱ្យមាន​សេរីភាព​ត្រឡប់ទៅផ្ទះ​វិញ សង្ស័យថា​ជា​កូន​អ្នកធំ ជា​មន្ត្រី​សមត្ថកិច្ច ឬ​ជា​មន្ត្រីរាជការ​ក្នុង​ស្ថាបន​ណាមួយ ទើប​មាន​ការជួយ​អន្តរាគមន៍​ដូច្នោះ ។ ចំណែក​អ្នក​នៅសល់​ជា​កូន​ប្រជាពលរដ្ឋ​ក្រីក្រ​សាមញ្ញ ដែល​មិនមាន​ខ្នង ទើប​ត្រួវបាន​ត្រួវ គេ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ទាំងអស់ ។

ប្រភព​បន្តថា​៖​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល មិនគួរ​ប្រកាន់​បក្សពួក ឬ​ស៊ីសំណូក​ដោយ​បញ្ជូន​ក្មេង​ទំនើ ង​តែ​៨​នាក់​ក្នុងចំណោម​១០​នាក់​ទៅ​តុលាការ​នោះទេ បើ​បញ្ជូន​គួរតែ​ធ្វើ​ទាំងអស់ ហើយ​បើ​ចាប់​យកមក​អប់រំ ក៏​គួរតែ​អប់រំ​ទាំងអស់​រួច​ចាំ​ដោះលែង​ទៅវិញ​នោះ ទើប​ស្មើភាព​គ្នា ៕​