យុវជនម្នាក់ធ្វើអត្តឃាដចាក់សាំងដុតសម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ

0

រតនគិរី ៖ យុវជនម្នាក់បានធ្វើអត្តឃាដដោយសាំងមកចាក់ស្រោចលើខ្លួនឯងរួចដុតសម្លាប់ខ្លួនតែម្តង ដោយពុំដឹងពីមូលហេតុ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ម្សិលម៉ិញត្រង់ចំណុចខ្ទមអ្នកតាការដ្ឋានទី៤ នៅក្នុងក្រុមហ៊ុនហ័ងអាញ់ ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតន:គិរី ។

បើតាមរបាយការណ៍របស់អាវុធហត្ថខេត្តរតន:គីរី បានបង្ហាញថា:យុវជនរូបនេះ មុនពេលកេីតហេតុ បានទៅទិញសាំង១លីត្រ បន្ទាប់មកយកសាំងមកចាក់ស្រោចលើដងខ្លួន រួចដុតខ្លួនឯងតែម្តង បណ្តាលឲ្យឆេះស្លាប់នៅនឹងកន្លែង ដោយគ្មានអ្នកណាអាចជួយសង្រ្គោះបានឡើយ ។ របាយការណ៍បានបញ្ជាក់ថា:ជនរងគ្រោះជាមនុស្សញៀនស្រា ហើយករណីនេះ អាចប៉ះពាល់ដល់ប្រព័ន្ធខួរក្បាលផងដែរ ។

អ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា:ជនរងគ្រោះមានឈ្មោះ អ៊ឹម វឌ្ឈនា (ហៅអូន) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មករ នៅក្នុងក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ (វៀតណាម) មានទីលំនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុង-ខេត្តស្ទឹងត្រែង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចអាវុធហត្ថស្រុកកូនមុំ បានចុះដល់កន្លែងកើតហេតុ និងបានត្រួតពិនិត្យ ធ្វើកំណត់ហេតុ ជូនដំណឹងទៅសាច់ញ្ញាតិនៃសព រួចទំនាក់ទំនង តំណាងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ដើម្បីយកសពទៅរក្សាទុករង់ចាំសាច់ញ្ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕