កំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៧និង០០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០៥-១០៦ ភូមិអ្នកវាំង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ។
មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់០១នាក់(ប្រុស) របួសធ្ងន់០១នាក់(ប្រុស) និងខូចម៉ូតូ០២គ្រឿង៖ ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1E.4791(បើកបរបញ្ច្រាសទិស ហើយឆ្លងថ្នល់ពីលិចទៅកើត)ដោយឈ្មោះ ថោង.ហៀង ភេទប្រុស អាយុ ៦៧ឆ្នាំ នៅភូមិអ្នកវាំង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ មុខរបរមេភូមិ (មិនពាក់មួកសុវត្ថិភាព)របួសធ្ងន់ បញ្ជូនដល់មន្ទីពេទ្យបង្អែកបារាយណ៍-សន្ទុកបានស្លាប់ )។
ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ1K.7080(បើកបរទិសដៅពីជើងទៅត្បូង)ដោយ ឈ្មោះបាន.ផាន់ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មុខរបរកសិករ របួសធ្ងន់ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងម៉ូតូទាំង០២ គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ។ មូលហេតុបឋមបង្កដោយ : អ្នកបើកបរឈ្មោះ ថោង.ហៀងបើកបញ្ច្រាសទិសឆ្វេងដៃ ឆ្លងកាត់ផ្លូវពីលិចទៅកើត ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបរឈ្មោះ បាន.ផាន់ បើកបរមានល្បឿនលឿន ៕

ដោយ៖ ប៊ុន រដ្ឋា




































