លោកបួយ មិនតាំ ប្លន់ដីរបស់ពលរដ្ឋលក់លោក អ៊ិត សុធា ព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់គ្រឿងចក្រ

ខេត្តកំពង់ឆ្នាំង៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះឃាត់ មេការ របស់លោក បួយ មិនតាំ និងគ្រឿងចក្រ ក្រោមការបញ្ជារផ្ទាល់ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង ខណៈពេលដែលគ្រឿងចក្រ និងបក្ខពួករបស់លោក  បួយ មិនតាំកំពុងប្លន់ដី និងលួចកាយដីរបស់ពលរដ្ឋលក់ បើទោះបីពលរដ្ឋសុំអង្វរ និងហាមឃាត់ជាច្រើនដងក៏ដោយ ករណីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០។

លោក បួយ មិនតាំ ត្រូវបានគេស្គាល់ថា ជាជនជាតិវៀតណាម និងលួចប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្មែរ មិនគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា បែរជាមានចិត្តលោភលន់ កេងប្រវ័ញ្ចទិញដីផង រំលោភយកផង ថែមទាំងនាំគ្រឿងចក្រមកលួចកាយដីរបស់ពលរដ្ឋ ជាង១ហិចតា បើទោះបីម្ចាស់ដីបានដាក់ពាក្យប្ដឹងក្នុងនោះមេឃុំស្វាយជ្រុំ កោះហៅឲ្យចូលមកដោះស្រាយ ៣លើកតែលោក បួយ មិនតាំ មិនចូលខ្លួនដោះស្រាយ និងមិនគោរច្បាប់បន្តិចឡើយ ។

តែផ្ទុយទៅវិញ គ្រឿងចក្ររបស់ លោក បួយ មិនតាំ នៅតែធ្វើសកម្មភាពលួចកាយអាចម៍ដីលក់ មានជម្រៅដល់ក្បាលប្រែត ដែលមានទំហំជាង១ហិចតាដោយពុំមានការអនុញ្ញាតពីម្ចាស់ដី ស្ថិតនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តែទីបំផុត គ្រឿងចក្រ និងមេការ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមេការ តាមបណ្ដឹងរបស់ម្ចាស់ដី ដែលបានប្ដឹងជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

 

ឈ្មោះ មិន ពុធជេដ្ឋានវណ្ណ ជាមន្ត្រីរាជការផ្នែកសុខាភិបាល និងជាម្ចាស់កម្មសិទ្ធដី ស្របច្បាប់ បានទិញមក តាំងពីឆ្នាំ ២០១៦ និងបានកាប់អាស្រ័យផលរហូតមក ដល់ ពាក់កណ្តាលខែកុម្ភះ ឆ្នាំ២០២០ឈ្មោះ ប៊ួយ មិនតាំភេទប្រុសអាយុ ៣២ ឆ្នាំ ជាជនជាតិវៀតណាមបានដាក់គ្រឿងចក្រ ជាច្រើនគ្រឿង ទៅជីកយកអាចម៍ដីលក់ ដោយហាមឃាត់យ៉ាងណាក៏មិនឈ្នះ ក៏សម្រេខចិត្ត បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ដើម្បីទាមទារសំណង ការខូចខាតចំនួន ២០០លានរៀល និងទាមទារចាក់ដីលុបរណ្ដៅឱយដូចដើមវិញ តែលោកប៊ួយ មិនតាំ មិនអនុវត្តតាម ដោយចូលចិត្តលួចយកឈ្មោះអ្នកធំមកប្រើ មិនខ្ចីខ្លាចញញើត ទើបសមត្ថកិច្ច ចាត់វិធានការតាមច្បាប់។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងនិងលោក ទី ម៉ានីន ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះឃាត់គ្រឿងចក្រ មានអេស្កាវ៉ាទ័រចំនួន ២ គ្រឿងនិងរថយន្តជាច្រើននិងឃាត់មេការម្នាក់យកមកសួរនាំនៅ កងរាជអាវុធហត្ថខេត្ត ក្នុងនោះក៏មានព័ត៌មានជាក់លាក់ ថា លោក បួយ មិនតាំ បានទិញដីពីប្រជាពលរដ្ឋខ្មែរ ៣៧ហិកតា តែបានរំលោភយកដីដល់ ៤០ហិកតា ក៏ត្រូវបានពលរដ្ឋ មកដាក់ពាក្យបណ្តឹងដល់ដៃតុលាការ រួចជាស្រេចដើម្បីចាត់ការនិតិវិធីនៃច្បាប់។ដោយ វណ្ណៈ កិត្តិស័ក្កិ