ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្ទាប់បានបំពេញភារកិច្ចស្នូលរបស់អង្គភាព ក៏បានឆ្លៀតឳកាស ដឹកនាំសហការី ចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្ររ ជួបលំបាកចំនួន២គ្រួសារ ដើម្បីឆ្លើយតប ទៅនិងការសំណូមពររបស់លោក មេភូមិ និងចៅសង្កាត់ ភូមិស្រយ៉ូវខាងជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ នៅល្ងាចថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២០។
ប្រជាពលរដ្ឋទីទ័លក្រ ទាំងពីគ្រួសារ២គ្រួសារ ដែលមានជីវភាពលំបាក និងទទួលបានការយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ទី១ឈ្មោះម៉ែន សុជា និងភរិយាឈ្មោះ រី ពេញ អាយុ មានកូននៅក្នុងបន្ទុកចំនួន៤ នាក់ មានមុខរបរជា កម្មករសំណង់ និងការងារផ្សេងៗ គ្មាន ជម្រកស្នាក់នៅសមរម្យ រស់នៅក្នុងខ្ទមដំបូលប្រក់តង់នៅផ្ទាល់ដី ពេលភ្លៀងខ្យល់ម្តងៗ មិនអាចសម្រាកបានទេ ជីវភាពហូបចុកប្រចាំថ្ងៃ ជូនពេលខ្លះអស់អង្ករហូប ត្រូវបានបងប្អូននៅជិតខាងជួយ ឧបត្ថម្ភ ដើម្បីរស់ប្រចាំថ្ងៃ។ ទី ២ ឈ្មោះ ម៉ន មាន អាយុ ៦១ឆ្នំា ជាបុរសពោះម៉ាយ និងមានជំងឺប្រចាំកាយមានមុខរបរជាកម្មករ ហើយគ្មាន ជម្រកស្នាក់នៅសមរម្យ ។
ឧត្តមសេនីយ៏ទោ សោម ស៊ុន បានពាំនាំនូវឧបត្ថម្ភរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក បណ្ឌិត ហ៊ុន ម៉ាណែត មកផ្តល់ជូនក្នុងមួយគ្រួសារទទួលបានអង្ករចំនួន៥០ ក.គ មីមួយកេស ទឹកត្រីទឹកស៊ីអ៊ីវ ២ យួរ និងថវិកា មួយចំនួនផងដែរ ក្នុងឳកាសនេះផងដែរ ឯកឧត្តម ក៏បានផ្តាផ្ញើរដល់ ប្អូនម៉ែន សុជា និងប្អូនស្រី ខិតខំថែរក្សាសុខភាព និងជម្រុញឲ្យនាំកូនចៅទៅចុះឈ្មោះចូលរៀន ឲ្យបានគ្រប់គ្នា ដើម្បីបញ្ជ្រៀសគ្រោះអវិជ្ជា ដោយសារបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រវិស័យអប់រំ ដើម្បីបង្កើននូវធនធានមនុស្សនៅក្នុងប្រទេស ដើម្បីក្លាយជាភាពដឹកនាំបន្តទៀត។
ដោយ ប៊ុន រដ្ឋា