សមត្ថកិច្ច​បញ្ជូន​ខ្លួន​ឪពុក​បង្កើត​ឈាម​ខ្មៅបោក​កូន​អាយុ​៤​ឆ្នាំ​ស្លាប់​ទៅឱ្យ​ដេក​គុក​

0

​ ​កំពង់ស្ពឺ ៖ ឪពុក​បង្កើត​ចិត្តខ្មៅ ដែល​បាន​ចាប់​កូនប្រុស​អាយុ​ទើបតែ​៤​ឆ្នាំ​បោក​ដូច​សត្វ​កង្កែប បណ្តាលឱ្យ​ស្លាប់​នោះ ត្រូវ​សមត្ថកិច្ច​ប៉ូ​លិ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការ​ខេត្តកំពង់ស្ពឺ បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​កក្ត​ដា ឆ្នាំ​២០១៤ ដើម្បី​ធ្វើ​សាកសួរ​រួច​ធ្វើការ​ចោទប្រកាន់​តាម​និតិ​វិធី​ច្បាប់ ។​

​បុរស​ជា​ឪពុក​ដែល​បាន​ចាប់​កូនប្រុស​បង្កើត បោក​សម្លាប់​គ្មាន​ញញើត​ដៃ​នោះ មានឈ្មោះ​សឿន ស៊ន ភេទ​ប្រុ អាយុ ៣៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ​សៅ ថា​រី អាយុ​២៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​ជ័យ​ថ្មី ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ហេតុការណ៍​យ៉ាង​អាក្រក់​កម្រ​ជួប​នេះ បាន​កើតមានឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ទាបភ្លឺ ថ្ងៃទី​១៧ ខែ​កក្ត​ដា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​បុស្ស​តា​នៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ចំណែក​កូនប្រុស​រងគ្រោះ​ដោយ​ស្នារ​ដៃ​ឪពុក​តិ​រិ​ច្ឆា​ន គ្មាន​គុណធម៌​មានឈ្មោះ​ស៊ន ចំរើន ។09

​ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់​ប្រាប់​សត​ម្ថ​កិច្ច​ថា កាលពី​ថ្ងៃទី​១៦ ខែ​កក្ត​ដា ប្តី​របស់គាត់​ប្រាប់ថា មក​ទៅ​ពេទ្យ​នៅ ខេត្តកំពង់ស្ពឺ ដោយ​យក​កូនប្រុស ឈ្មោះ​ស៊ន ចំរើន អាយុ​៤​ឆ្នាំ មកជា​មួយ​ដែរ ។ ស្ត្រី​ជា​ម្តាយ​បន្តថា ពេលនោះ​ក៍​មិន​ហាមឃាត់​ដែរ ប៉ុន្តែ​រហូតដល់​យប់់​អត់​ឃើញ​ប្តី និង​កូន​ត្រឡប់មកផ្ទះ​វិញ​ទេ ។ បន្ទាប់់មក​ទើប​ដឹងថា ២​នាក់​ឪពុក​កូន​សម្រាក​នៅផ្ទះ​អ្នក​ស្គាល់គ្នា លុះ​ព្រឹក​ថ្ងៃទី​១៧ ខែ​កក្ត​ដា ស្រាប់តែ​ទទួលដំណឹង​ថា​កូន​របស់គាត់​ដោយសារតែ​ឪពុក​វាចា​ប់​បោក ដូច​សត្វ​កង្កែប​ធ្វើឱ្យ​នាង​កើតក្តី​រន្ធត់​យ៉ាងខ្លាំង​ស្ទើរតែ​ពុំ​ជឿ ឪពុក​ណាក៍​កំណាច​ឃោរឃៅ​បែបនេះ ពេលមកដល់​ចំណុចកើតហេតុ​ពិតជា​ដូច្នេះ​មែន ។​

​តា​មកា​បំភ្លឺ​នៅ​កន្លែង​កកើត​ហេតុ​បានឱ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១៦ កក្កដា ២០១៤ បុរស​កំណាច​ដែល​បោក​កូន​សម្លាប់ ជា​អ្នក​ធ្លាប់​ស្គាល់ និង​រាប់អាន​គ្នា​ធម្មតា ហើយ​បាន​មកលេង​ផ្ទះ​ហើយ​សុំ​ស្នាក់នៅ​មួយ​យប់ ក៏បាន​អនុញ្ញាតឱ្យ​ស្នាក់នៅ ដោយ​រៀបចំ​បាយទឹក កន្លែង​ឱ្យ​សម្រាក​នៅក្រោម​ផ្ទះ​ត្រឹមត្រូវ ។ ចំណែក​គាត់​ជា​ម្ចាស់ផ្ទះ​សម្រាក​នៅ​ខាងលើ លុះ​ជិត​ភ្លឺ​ក៏​ស្រាប់តែ​ឮសូរ​សម្លេង​ក្មេង​យំ​មួយ​ភ្លែត ហើយក៏​បាត់​ទៅវិញ ពេល​ចុះមក​មើល​ក៏បាន​ឃើញ​បុរស​ជា​ឪពុក​កំពុង​ចាប់​បោក​កូនប្រុស​របស់ខ្លួន​បណ្តាល​ស្លាប់ ភ្លាមៗ​នោះ ក៏បាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​តែម្តង ។​ ​08

មន្ត្រីនគរបាល​បាន​បញ្ជាក់ថា ក្រោយពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម កំលាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ជនជាប់សង្ស័យ​ជា​ឪពុក ដែល​បាន​ធ្វ​សកម្មភាព​ចាប់​បោក​សម្លាប់​កូនប្រុស​បង្កើត​យកមក​ការិយាល័យ​ប៉ូលិស​ដើម្បី​ក៍សាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ ។ ប្រភព​បន្តថា យោងតាម​ក្រុមគ្រួសារ​អះអាងថា ជនសង្ស័យ​ជា​មនុ​ស្សមាន​ជំងឺសរសៃប្រសាទ​ប្រចាំកាយ ប៉ុន្តែ​គ្មាន​លិខិតបញ្ជាក់​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែ​សរសៃប្រសាទ​ឡើយ ។​ ​សមត្ថកិច្ច​បន្តថា ក្រោយពី​រៀបចំ​ក៍សាង​សំណុំរឿង​គ្រប់គ្រាន់ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​កក្ត​ដា ឆ្នាំ​២០១៤​នេះ​បាន​បញ្ជូន​ទៅកាន់​តុលាកា ធ្វើការ​សាកសួរ​បន្ថែម រួច​ចោទប្រកាន់ និង​បញ្ជូន​ទៅកាន់​ពន្ធនាគា​តែម្តង ៕