លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញអសមត្ថភាពបង្រ្កាបការដឹកជញ្ជូនឈើលោកអ៊ុ លីហេងជាឈ្មួញឈើប្រចាំស្រុកភ្នំក្រវាញ

ខេត្តពោធិសាត់៖ ការដឹកជញ្ជូនឈើយ៉ាងអានាធិបតេយ្យ ពីសំណាក់លោក អ៊ុ លីហេង ដែលត្រូវបានគេដឹង​ថា ជាឈ្មួញឈើដ៏ល្បី ប្រចាំស្រុកភ្នំក្រវាញ តែពុំត្រូវបានបង្រ្កាបម្តងណាឡើយ ពីសំណាក់លោក លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ជាហេតុធ្វើឲ្យមានការសង្ស័យថា មានការឃុបឃិតសើមមាត់សើមករទើបបានចរាចរណ៍ ដឹកជញ្ចូនឈើបានដោយរលូន។

ប្រភពព័ត៌មាន បានឲ្យដឹងថា បច្ចុប្បន្នមានកាដឹកជញ្ជូនឈើដោយខុសច្បាប់ របស់លោក អ៊ុ លីហេង និងក្រុមឈ្មួញឈើជាច្រើននាក់ទៀត បានធ្វើសកម្មភាព ដឹកជញ្ជូនឈើពីស្រុកភ្នំក្រវាញ តែបើទោះបីជា មានការដឹកជញ្ជូនឈើយ៉ាងគគ្រឹកគ្រឹងក៏ដោយ  ក៏ពុំឃើញមាន វត្តមាន លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ និងមន្ទីរអង្គភាពពាក់ព័ន្ឋ នៅក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ចុះបង្រ្កាបនោះឡើយ ។

ពាក់ព័ន្ឋនិង ការដឹកជញ្ជូនឈើដោយគ្មានច្បាប់ អនុញ្ញាតិទាំងនេះ មហាជនបានដាក់ការសង្ស័យថា លោក ឡាយ  វិសិដ្ធ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ប្រហែលជាមានការ ពាក់ព័ន្ឋឃុបឃិត គ្នាជាមួយនឹងលោក អ៊ុ លីហេង ទើបបានធ្វើឲ្យ បទល្មើសកើតឡើង ពេញទាំងស្រុកភ្នំក្រវាញ។

ដោយ វណ្ណៈ កិត្តិស័ក្កិ