លោកឧត្តមសេនីយ៍ត្រីកងសៅគុណមេបញ្ជាការកងរាជវុធហត្ថខេត្តព្រះវិហារបានដឹកនាំកងកម្លាំងចំនួន27នាក់ចុះរុះរេីអានុវិទ្យាល័យភ្នំឆ័ត

ព្រះវិហារ ក្រៅពីការងារបង្ការ បង្រ្កាប និងសង្រ្គោះ លោកឧត្តមសេនីយ៍ត្រី កងសៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ តែងតែយកចិត្តទុកដាក់លើការសាងសង់ និងជុសជួលផងដែរ ជាក់ស្ដែងនៅព្រឹកវេលាម៉ោង៨:៣០នាទីថ្ងៃទី១៤ ខែមីនាឆ្នាំ២០២០ កំលាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចំនួុន២៧នាក់ រថយន្តចំនួុន០៤គ្រឿងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការខេត្តព្រះវិហារ បានចុះរុះរើ សាលាអនុវិទ្យាល័យភ្នំឆ័ត្រសែនជ័យ ដែលបានត្រូវខ្យល់កន្ត្រាក់ដួុលរលំខូចខាតទាំងស្រុងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ៩ម៉ែត្រគុណ១៩ម៉ែត្រ ដែលស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ដោយសែមឡុំ