​​អាវ​ភ្លៀង​ស​ម្តេ​ចេ​ត​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន​ជាង​៥​ពាន់​អាវ​ចែកជូន​ដល់​យុទ្ធជន​សមរភូមិ​មុខ​ទិស​ទី​២ ​ភូមិភាគ​ទិស​ទី​៤

0

ឧ​ត្ត​រ​មានជ័យ​.​ ​អាវ​ភ្លៀង​ជាង​៥​ពាន់​អាវ ត្រូវបាន​ប្រគល់ជូន​ដល់​វីរៈជន​កងទ័ព និង​នគរបាល​ការពារ​ព្រំដែន​ដែល​កំពុង​ឈរជើង​ក្នុង​សមរភូមិ​ទិស​ទី​២​នៃ​យោធភូមិ​ទី​៤ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​ឯកឧត្តម​ឧ​ត្ត​មន​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា​អគ្គមេបញ្ជាការ​ង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចំរុះ រួម​ដំណើរ​ដោយ​ឯកឧត្តម​គណៈប្រតិភូ​កងទ័ពជើងគោក​ចុះសួរសុខទុក្ខ​សំណេះសំណាល​ដល់​នាយទាហាន​ពលទាហាន​ដែល​កំពុង​ឈរជើង​នៅ​សមរភូមិ​មុខ​ទិស​ទី​២ នៃ​យោធភូមិភាគ​ទិស​ទី​៤​។​ ​vlcsnap-2014-07-19-16h22m55s189

ថ្លែង​ក្នុងឱកាស​ចុះសួរសុខទុក្ខ​ពាំនាំ​អំណោយ​អាវ​ភ្លៀង​ដល់​យុទ្ធជន វរ​សេនា​តូច​៤១២ នៃ​កងពលតូច​ថ្មើរជើង​លេខ​៤១ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ នួន នៅ ប្រធាន​គណៈបញ្ជាការ​ឯកភាព​សមរភូមិ​មុខ​ទិស​ទី​២ បាន​មានប្រសាសន៍ថា ថ្លែង​អំណ​គុណ​ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បានផ្តល់​អាវ​ភ្លៀង​ជូន​ដល់​កងទ័ព​នៅ​សមរភូមិ​មុខ ហើយ​ចំពោះ​វត្តមាន​របស់​ប្រតិភូ​ពេលនេះ គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់ អំពី​ការយកចិត្ត​ដាក់​របស់​សមរភូមិ​ក្រោយ​ចំពោះ​សមរភូមិ​មុខជា​និច្ច​នៅ​គ្រប់​កាលៈទេសៈ​។​ ​vlcsnap-2014-07-19-16h25m40s43 (1)

ឯកឧត្តម​បន្តថា ពិត​ជាមាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត ដែល​ធ្វើ​ឲ្យ​កងទ័ព​សមរភូមិ​មុខ​កាន់​តែមាន​ភាពកក់ក្តៅ​ទ្វេ​ឡើង​ថែមទៀត និង​បាន​ស្ថិតក្នុង​មនោសញ្ចេតនា​មួយ​ប្រកបដោយ​មោទនភាព នៃ​មហា​គ្រួសារ​ខ្មែរ​គ្រប់​អង្គភាព​ក្រោម​ចំណុះ​រាជរដ្ឋាភិបាល​តែមួយ​ដោយមាន​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា​បានល្អ​ប្រសើរ សាមគ្គី បង្កើន​សមត្ថភាព​លើ​ខឿន​ការពារជាតិ​ដ៏​រឹងមាំ​បំផុត​ឱ្យបាន​គង់វង្ស​យូរអង្វែង​។​ បន្ទាប់មក​vlcsnap-2014-07-19-16h25m40s43

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខ​ទុក​ពី​សំណាក់​សម្តេច​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោក​តែងតែ​គិតគូរ​ពី​ស្ថានភាព​រស់នៅ​របស់​យុទ្ធជន​ក្នុង​សមរភូមិ​មុខជា​និច្ច​នៅ​រដូវរងារ​បញ្ជូន​អាវ​រងារ នៅ​រដូវភ្លៀង​ធ្លាក់​បញ្ជូន​អាវ​ភ្លៀវ​តាម​ខែ​គ្រប់​រដូវ​ជានិច្ច បើទោះបីជា​សម្តេច​ទាំងពីរ​មិនបាន​ចុះមក​ផ្ទាល់​ក្តី ដោយ​លោក​ជាប់រវល់​មមាញឹក​ក្នុង​កិច្ចការ​ទំនាក់ទំនង​ក្នុងប្រទេស នឹង​ក្រៅប្រទេស តែ​សំភារៈ​ទាំងនេះ បានប្រគល់​ជូន​ដល់ដៃ​កងទ័ព​នៅ​គ្រប់កន្លែង តាមរយៈ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ដែលជា​សេនាធិការ​របស់​សម្តេច​ទាំងពីរ ។​ ​vlcsnap-2014-07-19-16h25m52s183

ឯកឧត្តម​បន្តថា នៅ​រដូវភ្លៀង​ធ្លាក់ចូល​មកដល់ សម្តេច​តេ​ជោ​លោក​បាន​បញ្ជា​ឱ្យ ក្រុមការងារ អាវ​ភ្លៀវ​ទាំងនេះ​មក​ចែកជូន​ដល់​យុទ្ធជន​សមរភូមិ​មុខ​ទាំងយប់​មិន​បង្អុ​ង​យូរ​ឡើយ ព្រោះ​ដោយសារ​នៅ​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​ជោកជាំ​ជាខ្លាំង ដែលជា​ហេតុ​ធ្វើឱ្យ​ពលទាហាន​យើង​មានការ​លំបាក​ក្នុងការ​យាមល្បាត ត្រូវ​ទឹកភ្លៀង​ដែល​ងាយ​នឹងមាន​ជំងឺ​ធ្វើឱ្យ​ខកខាន​ក្នុង​ការងារ​។ ក្នុងនោះ​ឯកឧត្តម​បាន​ក្រើន​រំលឹកថា រដូវភ្លៀង​ធ្លាក់​ជោកជាំ​ច្រើន​សូ

ម​បងប្អូន​យុទ្ធជន​ត្រូវ​ស្លៀកពាក់​ឱ្យបាន​ជិត​ការពារ​ប្រយ័ត្ន​កំ​ឱ្យ​មូល​ខាំ និង​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ដើម្បី​បញ្ជៀ​ស​នូវ​ជំងឺ​ផ្សេងៗ​។​ ​ក្នុងឱកាស​នោះ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​កោត​ស​សើរ​ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លា​របស់​ពលទាហាន និង​នគរបាល​ការពារ​ព្រំដែន ដែល​បាន​ពាក់​លី​ជីវិត បូរ​ជា​ឈាម​ស្រស់ សាច់​ស្រស់ តស៊ូ​ប្រយុទ្ធ​ដេញ​សត្រូវ​ដែល​ឈ្លានពាន​ទឹកដី​ប្រទេស ក្នុង​ភារៈកិច្ច​ការពារជាតិ​មាតុភូមិ ដោយ​មិនបាន​ឈ្លានពាន​ទឹក​ប្រទេស​ណាមួយ​សូម្បី​តែមួយ​មី​លី​ម៉ែត្រ​ឡើយ​។​