ខេត្តស្ទឹងត្រែង៖ រថយន្តម៉ាកហ្វ័តរែនជ័រ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AM 4597 បានដឹកឈើប្រភេទកូនក្រឡឹង ត្រូវបានកម្លាំងនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ធ្វើការស្ទាក់ចាប់ កាលពីថ្ងៃទី១០មីនាកន្លងទៅ នៅចំនុចផ្លូវចូលស្រុកបុរីអូរស្វាយសែនជ័យ និងបានអូសទៅកាន់មន្ទីរបរិស្ថាន បានមួយសន្ទុះ ក៏ធ្វើ
ការដោះលែងវិញយ៉ាងស្ងាត់ៗ ។
ពាក់ព័ន្ធនិងករណីនេះ នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ បានបញ្ជាក់ថា:រថយន្តដឹកបទល្មើសមួយគ្រឿងដែលត្រូវបានកម្លាំងបរិស្ថានឃាត់ទុកនោះ គឺខាងជំនាញមូលដ្ឋាន មិនបានដឹងនោះទេ ហើយក៏គ្មានការសហការពីកម្លាំងបរិស្ថាននោះដែរ ។ នាយសង្កាត់ដុងក្រឡ បានបញ្ជាក់បន្ថែមថា:ពាក់ព័ន្ធនឹងផ្លូវច្បាប់ប្រសិនបើបទល្មើសនោះ ស្ថិតនៅលើដងផ្លូវ គឺជាដែនសមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ទោះសមត្ថកិច្ចណាបង្ក្រាបក៍
ដោយ គឺត្រូវប្រគល់សំណុំរឿង និងវត្ថុតាងបទល្មើសទាំងនោះ ឲ្យទៅជំនាញរដ្ឋបាលព្រៃឈើ ។
ចំណែកអាជ្ញាធរមូលដ្ឋាន ក៏មិនបានដឹងនោះដែរ ដោយពុំមានការផ្តល់ដំណឹងឬសហការនោះឡើយ ។សូមបញ្ជាក់ថា:រថយន្តសេរីទំនើបម៉ាកហ្វ័តរែនជ័រពណ៌សដែលផ្ទុកបទល្មើស ត្រូវបានកម្លាំងបរិស្ថានឃាត់ទុក និងដោះ
លែងស្ងាត់ៗទៅវិញនោះ គឹត្រូវបានដោះលែងជាថ្នូរនិងទឹកប្រាក់ជាង១០លានរៀល ៕