កំពង់ធំ៖ ម៉ូតូ២គ្រឿង បានព្រលះគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមានមនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ បណ្តាលមកពីបើកបរ មិនគោរពច្បាប់ចរាចរណ៍ កាលពីវេលាម៉ោង ១៩ និង ៤៥នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចលូទី៣ក្រុមហ៊ុនកុល.វាសនា នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រសាទបល្ល័ង្គ ខេត្តកំពង់ធំ។
តាមការឲ្យដឹងពីសមត្ថកិច្ចចរាចរណ៍ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ម៉ូតូបុកម៉ូតូ បើកបរក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់មនុស្ស ០១នាក់ ភេទប្រុស និងម្នាក់ទៀតរងរបួសធ្ងន់និងស្រាល០១នាក់ ព្រមទាំងបានធ្វើឲ្យខូចខាត ម៉ូតូ០២គ្រឿង ក្នុងនោះមាន ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1GJ.7852 បើកបរដោយឈ្មោះ កួយ.កើត ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ មុខរបរកម្មករក្រុមហ៊ុនកុល.វាសនា(ស្លាប់នៅកន្លែងដោយមិនបានពាក់មួកសុវត្ថិភាព បណ្តាលឲ្យបោកក្បាលនិងថ្នល់។
ចំណែកម៉ូតូម៉ាកហុងដាវេវអាល់ហ្វា ពណ៌ខ្មៅ ផ្លាកស្លាកលេខ បើកបរដោយលោក វ៉ន.វី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិគគី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ មុខរបរកម្មករក្រុមហ៊ុនកុល.វាសន របួសធ្ងន់មិនពាក់មួកសុវត្តិភាព ។
ចំណែកអ្នករួមដំណើរ ឈ្មោះ ឃឹម.ធី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ ឃុំ និងមុខរបរជាមួយអ្នកបើកបរម៉ូតូ របួសស្រាល ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រសាទបល្ល័ង្គ.អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯសពបានប្រគល់ឲ្យក្រុមគ្រួសារ។ ដោយ ប៊ុន រដ្ឋា