ល្មមដល់ពេលវះកាត់ប្រធានផ្នែករដ្ឋបាលព្រៃឈើរមាសចោលហើយ ព្រោះបទល្មើស ព្រៃឈើកើតមានក្នុងដែនសមត្ថកិច្ចគេមិនបង្ក្រាប ដេកចាំយកតែលុយ

0

ខេត្តកំពង់ឆ្នាំង៖ លោក សំ ឬទ្ធី ប្រធានផ្នែករដ្ឋបាលព្រៃឈើរមាស នៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ចំ ណុះមន្ទីរកសិកម្មខេត្ត ឈរជើងនៅក្នុងស្រុកទឹកផុស ក្នុងពេលនេះត្រូវបានមន្ត្រីរាជការនៅក្នុងអង្គភាព ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តវាយតម្លៃថា ជាមន្ត្រីអសកម្មបំផុត និងមានឬកពារក្រអើតក្រទមសែនម ហាឬកគ្មានពីរ សូម្បីតែលោកនាយខណ្ឌ និងលោកប្រធានមន្ទីកសិកម្មក៏លោកមិនគោរព និងមិនស្តាប់ការណែនាំនៅក្នុងអង្គប្រជុំជាចំហរ ឬសម្ងាត់ឡើយ គឺដេកចាំយកតែលុយពីជនល្មើសដឹកឈើឆ្លងកាត់ មិនខ្ចីបង្ក្រាបបទល្មើស នៅក្នុងដែនសមត្ថកិច្ចស្រុកទឹកផុស ដែលខ្លួនគ្រប់គ្រងនោះឡើយ ។
ជាក់ស្តែងនៅម៉ោង៤ទាបភ្លឺ នៃព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចចំរុះថ្នាក់ខេត្ត មានកងរាជអាវុធហត្ថខេត្ត នគរបាលសេដ្ឋកិច្ចខេត្ត ពីស័ក្តិ១ដល់ ស័ក្តិ៥ ជាង១០នាក់ រួមទាំងមន្ត្រីអង្គការការពារព្រៃឈើ និងអ្នកកាសែតផង បាននាំយកគោយន្តដឹកឈើចំរុះចំនួន៥គ្រឿង ដែលចាប់បាននៅក្នុងឃុំអ ភិវឌ្ឍន៍ ស្រុកទឹកផុសនៅម៉ោង២ទាបភ្លឺ យកទៅប្រគល់អោយ លោក សំ ឬទ្ធី ប្រធានផ្នែករដ្ឋបាលព្រៃឈើរមាស តាមបញ្ជាររបស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត គឺលោក សំ ឬទ្ធី និងកូនចៅនៅដេកក្នុងអង្រឹងធ្វើងើយ ក្នុងផ្នែករដ្ឋបាលព្រៃឈើរមាស មិនខ្ចីក្រោកពីអង្រឹងមកទទួលយកគោយន្តដឹកឈើទាំង៥គ្រឿងនោះ ពីសមត្ថកិច្ចចំរុះឡើយ ខណ៖ដែរគោយន្តទាំង៥គ្រឿងបាននាំមកដល់ក្រោងទ្វារចូលរបស់ផ្នែករដ្ឋបាលព្រៃឈើរមាសហើយក៏ដោយ ពិតជាឬកធំអស្ចារ្យមែន សមត្ថកិច្ចចំរុះពិតជាហួសចិត្ត ។ រហូតដល់ម៉ោង៥ ទាបភ្លឺពេលលោក ពារ គឹមហេង នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង មកពីខេត្តកំពង់ឆ្នាំងមកដល់ផ្នែករមាស ទើបលោកនាយរងខណ្ឌទទួលយកគោយន្តដឹកឈើពីសមត្ថកិច្ចចំរុះ ។
ទាក់ទងនិងភាពអសកម្មរបស់លោក សំ ឬទ្ធី លោក ងិន ហ៊ុន ប្រធានមន្ទីរកិសកម្មខេត្តនៅល្ងាចថ្ងៃទី១៧ ខែមិនា បាននិយាយដោយផ្ទាល់ជាមួយអ្នកយកព័ត៌មានយើងថា៖ លោក សំ ឬទ្ធី ពិតជាមហា
ឬកពិតមែន កន្លងមកលោកជាប្រធានមន្ទីរធ្លាប់ប្រជុំអប់រំណែនាំជាច្រើនលើកច្រើនសារ និងដាក់ផែន ការដាច់ណាត់ អោយលោ ក សំ ឬទ្ធី ត្រូវតែទប់ស្កាត់ និងបង្ក្រាបអោយបាន មិនអោយមានបទល្មើសព្រៃឈឺនៅក្នុងភូមិសាស្ត្រស្រុកទឹកផុសឡើយ ។ តែផ្ទុយទៅវិញ បទល្មើសដឹកឈើនៅតែកើតមានជាបន្តប ន្ទាប់ នៅក្នុងស្រុទឹកផុស ដែលជាសមត្ថកិច្ចរបស់ លោក សំ ឬទ្ធី គឺលោក សំ ឬទ្ធី បែរជាដេកសំកុកចាំយកលុយពីបទល្មើសដឹកឈើដែលបើកឆ្លងកាត់នៅកន្លែងខ្លួនទៅវិញ ។ រឿងនេះ លោកបានអោយលោ កនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ពិចារណាចំណាត់ជនអសកម្មនេះតាមច្បាប់ ។
តាមប្រភពព័ត៌មានពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិក្មខេត្ត បានអោយដឹងថា៖ នៅក្នុងអង្គប្រជុំមួយក្នុងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង លោក សំ ឬទ្ធី មិនស្តាប់ការណែនាំរបស់លោកនាយខណ្ឌ នៅក្នុងអង្គប្រជុំឡើយ ថែមទាំងបានបោកកែវផឹកតែ និងអោយក្តនៅក្នុងអង្គប្រជុំទៀតផង ។ មន្រ្តីរាជការនៅក្នុងខណ្ឌ ក៏ដូចជានៅក្នុងមន្ទីរ សំណូមពរថា ល្មមដល់ពេលវះកាត់មន្ត្រីអសកម្ម លោក សំ ឬទ្ធីហើយ តាមអភិក្រមសម្តេចតេជោ គឺមិបើនទុកក៏មិនចំណេញ នឹងបើដកចេញដាក់អ្នកសកម្មជំនួសវិញ គឺបទល្មើសព្រៃឈើពិតជាថតចុះ ។
ជុំវិញការរិះគន់ខាងលើនេះ លោក សំ ឬទ្ធី យើងមិនអាចសុំការបំភ្លឺបានឡើយគឺទូរសព្ទ័មិនចូល តែនឹងរង់ចាំការបំភ្លឺពីលោក សំ ឬទ្ធី ជានិច្ចតាមច្បាប់ស្តីពីរបបសារព័ត៌មាន ៕